តើប្រជាជនចំណេញប៉ុណ្ណា ដោយសារការមិនយកពន្ធ ? តើការមិនយកពន្ធ ជាការអាណិតអាសូរ ចំពោះប្រជាជនមែនឬ ? ខ្ញុំលើកជាឧទាហរណ៍ថាៈ ប្រជាកសិកររកចំណូលបាន មួយពាន់ដុល្លា ($1000) ក្នុងមួយឆ្នាំ បើសិនជាប្រជាកសិករបង់ពន្ធ ដប់ភាគរយ (10%) ទៅជូនរដ្ឋ គាត់ត្រូវខាតលុយ មួយរយដុល្លា ($100) ក្នុងមួយឆ្នាំ ។ សំណួរសួរថាៈ តើរដ្ឋយកលុយ មួយរយដុល្លានេះ ទៅធ្វើអ្វីខ្លះ ? តែបើប្រជាជន មិនបង់ពន្ធជូនរដ្ឋទេ តើប្រជាជនគាត់យកលុយ មួយរដុល្លាហ្នឹងទៅធ្វើអ្វីខ្លះ ? ដូច្នេះយើងត្រូវព្រៀបធៀប ក្នុងការប្រើប្រាសលុយកាក់ របស់អ្នកជំនាញការរដ្ឋ ទល់នឹង អ្នកជំនាញការរបស់ប្រជាកសិករ ។ អ្នកជំនាញការដ្ឋថា ពួកគាត់យកលុយនេះទៅ កសាងឬសាងសង់ ទំនប់ប្រឡាយទឹក ផ្លូវថ្នល់ និងសម្រាប់បើកប្រាក់ខែ ឱ្យបុគ្គលិកអ្នកធ្វើកិច្ចការរដ្ឋ ឬ គ្រូបង្រៀនជាដើម តើរដ្ឋចំណេញប៉ុណ្ណា ? ចុះបើប្រជាកសិករថាៈ ពួកគាត់យកលុយនេះ ទៅធ្វើ ឬ លើកភ្លឺស្រែ ទប់ទំនប់ ជីកប្រឡាយតូចៗ និងជួលគេ ឬ ចំណាយក្នុងកិច្ចការរបស់គាត់ តើពួគគាត់ចំណេញប៉ុណ្ណា ? បើគិតមើលទៅ ប្រជាកសិករ គាត់ចំណេញខ្លះដែរ ប៉ុន្តែបើប្រសិនជាពួកគាត់ថ្លោះធ្លោយ យកលុយមួយរយដុល្លានេះ ទៅចាយវាយ ផ្តេសផ្តាស មានទិញស្រាយកមកផឹក លេងស្រីញីរ លេងល្បែងស៊ីសង ឬ យកលុយមួយរយដុល្លាហ្នឹង ទៅសូកប៉ាន់ ឬ ថ្លៃសាគុណមន្ត្រីពុករលួយទៅវិញ តើពួកគាត់ខាត ឬ ចំណេញប៉ុណ្ណា ?
តើពាក្យសំដីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន-សែន ដែលគាត់ថាមិនយកពន្ធដារហូត ពីប្រជា-ជនហ្នឹងពិតជាចំណេញ ចំពោះប្រជាជនក្រីក្រមែនទេ ? តើរឿងនេះជារឿងពិតឬទេ ដែលគាត់ថា មិនយក ពន្ធពីប្រជាជននោះ ? បើយើងមើលពីក្រៅទៅ ដូចជាមិនយកពន្ធមែន តែបើយើងក្រឡេកមើលទៅ មួយ ចំហៀងទៀត យើងឃើញប្រជាជនបានយកលុយ ទៅសូកប៉ាន់ ឬ ជូនសាគុណ ឬ សាហ៊ុយដល់មន្ទ្រី រដ្ឋតូចធំ តាមជាន់ថ្នាក់ តើពួកគាត់បានចំណាយ អស់ប៉ុន្មានក្នុងមួយឆ្នាំ ៗ ? ហើយតើប្រើពេលប៉ុន្មាន ទៅចរចារពួកមន្ត្រីទាំងនោះ ? ឱ្យតិចទៅពួកគេមិនព្រម គេរកលេសនេះនោះ ពន្យាកិច្ចការរបស់គាត់ គឺពួកគាត់ត្រូវធ្វើដំណើរ ទៅមកជាញឹកញាប់ ទម្រាំនិយាយគ្នាត្រូវ ខាតពេល និង លុយមិនចេះតិច ហើយពិបាកចិត្តព្រួយបារម្ភទៀត បើពួកគាត់ជា មនុស្សគណបក្សផ្សេងវិញ វេចអង្ករដេកចាំហើយ ទម្រាំនឹង បានរបស់ដែលគាត់ត្រូវការ គឺគ្មានបានចំណេញអ្វីទាំងអស់ បង្ករភាពអាណាធិបតេយ្យ រញេយរញាយ កើតឈ្លោះទាស់ទែងគ្នា ចង់មិនចង់កាប់ចាក់គ្នា រឿងតូចទៅជារឿងធំ ត្រូវចំណាយលុយមួយរយ បែរជា អស់ដល់ មួយពាន់ ឬរហូតអស់ដីធ្លីស្រែចំការផ្ទះសម្បែងក៏មាន គឺបង្ករអស្ថិរភាពក្នុងសង្គម គ្មានពេលល្ហែ ។ល។
ការដែលមិនយកពន្ធដាត្រឹមត្រូវ នាំឱ្យខាតផលប្រយោ់ជន៍ប្រទេសជាតិធំដុំណាស់ គឺបង្ករអស្ថិភាពក្នុង សង្គមគ្រប់បែបយ៉ាង គឺគ្រោះថ្នាក់ណាស់ ចំពោះរដ្ឋដែលដឹកនាំតាមរបៀបនេះ ការសូកប៉ាន់ ឬ ឱ្យលុយ ជាសារគុណ ឬ ជាសាហ៊ុយថ្លៃសេវា ធ្វើការងារលួចលាក់ក្រោមតុ លើតុក៏មិនត្រូវធ្វើដែរ ។ ឃើញចម្រើនដែរ ចំរើនទៅលើបុគ្គលិកមួយចំនួនតូច ឃើញគេមានផ្ទះវិឡា ឡានថ្មីៗជិះ តែប្រជាពលរដ្ឋធម្មតា រកអង្ករច្រក ឆ្នាំងមិនចង់បាន គឺគេសប្បាយហ៊ឺហា លើទឹកភ្នែករបស់រាស្ត្រក្រីក្រ ហើយភាពល្ងង់ខ្លៅរិតតែមានច្រើន ឡើង ៗ ដោយសារតែក្រោមការ គៀបសង្កត់ពីសំណាក់ អ្នកមានលុយ អ្នកមានអំណាច អ្នកចេះ ឬ អ្នកពូកែខាងការបោកប្រាស ។ និយាយទៅមានតែប្រទេស ដែលនៅក្រោមរបបអាណានិគមនិយមគេទេ ដែលចូលចិត្តប្រើ ប្រព័ន្ធដឹកនាំរបៀបនេះ ប្រទេសដែលគេមានឯករាជ្យត្រឹមត្រូវ គេមិនធ្វើរបៀបនេះទេ !!
សូមចុចមើលអ្នកវិភាគថ្នាក់បណ្ឌិតនានានៅខាងក្រោម តាមរយៈវិទ្យុអាស៊ីសេរី ៚…
អ្នកវិភាគអះអាងថាការមិនយកពន្ធដីជាការខាតប្រយោជន៍ជាតិធ្ងន់ធ្ងរ.
Like this:
ចូលចិត្ត កំពុងផ្ទុក...