កូនពៅរបស់ប្រធានាធិបតី ហ្គាដាហ្វ៊ី GADAFI នៃប្រទេសលីប៊ី LYBIA ឈ្មោះ ខាមិស KHARMIS និងចៅ ៣ នាក់ ត្រូវបានស្លាប់ដោយ ការទម្លាក់គ្រាប់បែក ពីយន្តហោះប្រតិកម្ម នេតូ (NATO) កាលពីយប់មិញ ។ ដំណឹងបានផ្សាយតាម វិទ្យុក្នុងស្រុកអាមេរិក និងក្នុងអិនធើណិត កាលពី ៣ ម៉ោងមុននេះ ។ ខ្ញុំបានមើលវីឌីអូ ឃើញបាក់បែក អាគារយ៉ាងដំណំ ។ កូនពៅនេះធ្លាប់បានទៅសិក្សានៅសហរដ្ឋអាមេរិក កាលពី ២ ខែមុននេះ ហើយបានត្រឡប់មកប្រទេសលីប៊ីជាបន្ទាន់ ដោយឮសូរថា គេធ្វើមហា បាតុកម្មទម្លាក់ឪពុករបស់ខ្លួន ហើយក៏ បានចាប់ផ្តើមបញ្ជារទ័ពវាយប្រហារ ទៅលើអ្នកបះបោរយ៉ាងសាហាវ ដែលគេដឹងគ្រប់គ្នាថា ជាមេកងពល ពិសេស ។ ឪពុកដែលជាប្រធានាធិតី លីប៊ី ម្តាយនិងបងប្អូនដទៃទៀត បានគេចផុត ពីការវាយប្រហារនេះ។
ចូរមើលតាមរូបភាពនិមួយៗ នៃទិដ្ឋភាពការដួលរលំ របបផ្តាច់ការនៅប្រទេសលីប៊ី នៅខាងក្រោម៖
រូបភាពសពខាងក្រោមនេះ ជាសពរបស់ប្រធានាធិបតីផ្តាច់ការ ហ្កាដាហ្វ៊ី គឺគាត់ស្លាប់យ៉ាងវេទនាបំផុត គឺដោយសារប្រជាពលរដ្ឋ ដេញតាមវាយ និងគប់ដុំថ្មសម្លាប់ គាត់បានរត់ចូលពួន ក្នុងលូទឹកស្អុយហើយ នៅតែមិនរួចខ្លួនទៀត…