ការមើលស្រាលចំពោះការសិក្សាអបរំ បណ្តាលឱ្យមានបញ្ហាការអភិវឌ្ឍប្រទេសជាតិ ជាពិសេសទៅលើ ចំណេះដឹង និង ធនធានមនុស្ស ។ នៅក្នុងលោកនេះ អ្នកណាក៏ដោយ គ្រួសារណាក៏ដោយ បក្សណា ក៏ដោយ ប្រទេសជាតិណាក៏ដោយ, បើសិនណាជាមិនមានការសិក្សាអបរំខ្ពស់ ឬ ធនធានមនុស្សគ្រប់ គ្រាន់, ប្រទេសនោះតែងជួបប្រទះភាពក្រីក្ររហេមរហាម ហើយជាប្រទេសគិតតែពី សុំទានគេគ្មានថ្ងៃល្ហែ ជាពិសេសប្រទេសនោះ តែងតែនៅក្រោមបញ្គាប់បញ្ជារបស់គេជានិច្ច ឬ ដែលហៅថាប្រទេសនៅក្រោម អាណានិគមនិយមរបស់គេជាដ៏រាប ហើយអ្នកដឹកនាំទៀតសោតក៏ ចូលចិត្តប្រើអំណាចផ្តាច់ការ មានការ ប្រើអំពើហង្សាគ្រប់ទីកន្លែង មានការប្រកាន់បក្សពួក រើសអើង ច្រណែននិន្ទាឈ្នានិសជានិច្ច ជេរប្រទេច ផ្តាសារគ្នា ស្ទើរគ្រប់ពេលវេលា មិនគោរពលទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស មិនមានភាព យុត្តិធម៌ក្នុងសង្គម បើមានក៏មានតិចតួចណាស់ យកសជាខ្មៅ យកខ្មៅជាស យកខុសជាត្រូវ យកត្រូវ ជាខុស ហើយចូលចិត្តប្រកែកយកតែត្រូវ ចចេសរឹងរូស មិនសូវហ៊ានចូលជំនុំគេទេ មិនហ៊ានជជែកវែកនៅ នឹងមុខនិងគេទេ ហើយក៏មិនព្រមទទួលកំហុស មិនទទួលខសត្រូវនូវ ទង្វើរដែលខ្លួនបានធ្វើដែរ តែងតែ ឆ្លើយដាក់អ្នកដទៃជានិច្ច ។
ការអភិវឌ្ឍខុសគោលដៅ ការអភិវឌ្ឍខុសក្បួន នាំឱ្យគ្រោះថា្នក់ដល់ប្រទេសជាតិធ្ងន់ធ្ងរណាស់ អ្នកដឹកនាំ គួរតែត្រូវពិចារណា ឱ្យបានស៊ីជម្រៅឱ្យមេនទែន កុំវិភាគសើរៗ កុំយល់ឃើញថា ចេះតែអញ ចេះតែគ្រួសារ អញ គ្នាអញ បក្សពួកអញបានហើយ ងាយស្រួលដឹកនាំ នេះមិនល្អទេ ធ្វើបានតែមិនអាចជាឯករាជ្យ បានទេ បើស្លាប់មួយគឺស្លាប់ទាំងអស់ គ្មានពីណាអាចជួយបានទេ ប្រៀបបាននឹង ឫស្សីគ្មានស្នងឬគ្មាន ទំពាំងសម្រាប់ស្នងអញ្ចឹងឯង គឺមិនអ្នកចេះដឹងត្រឹមត្រូវ ដើម្បីជួយដោះស្រាយបញ្ហា ប្រទេសជាតិគ្រប់ បែបយ៉ាង បើមិនចេះហើយ បើមិនដឹងហើយ គឺមានតែចាំតែ ហៃអើ ! ហៃអើ !! ហើយ ពីព្រោះមិនដឹងថា គេធ្វើហ្នឹងខុសឬត្រូវ អញ្ចឹងមានតែហៃអើ ! ហៃអើ ! ទៅ មិនខុសគ្នាពីអាជ័យធ្លាក់ទឹក ហៃអើ ! ហៃអើ ! ទេ ។ ធនធានគ្រូបង្រៀន ចាំបាច់ណាស់ ត្រូវតែពង្រឹងពង្រីក ហើយត្រូវតែលើកទឹកចិត្ត គឺត្រូវតែតម្លើងប្រាក់ខែ គ្រូ ឱ្យបានកម្រិតខ្ពស់ជាទីបំផុត ប្រាំរយដុល្លា ($500.00) មួយខែយ៉ាងតិច ទើបត្រឹមត្រូវ ទើបអាចអភិវឌ្ឍ ប្រទេសជាតិបានលឿន បានដើរទាន់ សភាពការណ៍ពិភពលោកសព្វថ្ងៃនេះបាន បើមិនដូច្នោះទេគ្មានផ្លូវទេ នៅតែក្ររហេមរហាម ខ្ញុំកញ្ជះគេអញ្ចឹង ធ្វើការងារអ្វីៗពឹងតែគេបរទេសហ្នឹង ពឹងគេសុំទានគេ ជំពាក់ បំណុលគេរុំកោះ តកូនតចៅ គ្មានថ្ងៃល្ហែទេ កូនចៅបើកភ្នែកឡើង ធំឡើង គិតតែសងបំណុលគេទៅ ហើយគុណភាពក្នុងការសាងសង់ នោះទៀតសោត គ្មានតម្លាភាព គ្មានគុណភាព សងបំណុលគេ មិនទាន់ហើយផង បាកបែកខូច ខាតអស់ ។ ចូរក្រលេកមើលប្រាង្គប្រាសាទអង្គរ នៅជាប់រាប់ពាន់ឆ្នាំ តែការសាងសង់សព្វថ្ងៃនេះ នៅមិនបាន ៣០ ឆ្នាំទេច្បាស់ជាខូចខាតអស់ហើយ ខ្លះធ្វើបានតែពីរបីខែ ឬខ្លះធ្វើអត់ទាន់ហើយផង បាកបែកអស់ទៅហើយ ពិបាកនឹងថាណាស់ នេះបណ្តាលមកពីរកម្រឹត នៃការសិកស្សាអបរំ មានកម្រឹតទាប ដែលងាយស្រួលធ្លាក់ចូលទៅក្នុងបទ ប្រព្រឹត្តអំពើពុករលួយ មើល មិនឃើញល្អនូវ អនាគត់របស់ប្រទេសជាតិខ្លួន ។ល។
វិស័យសិក្សាអបរំ ជាស្ថាប័នកំពូលលើគេបំផុតនៅក្នុងប្រទេសនិមួយ ៗ ហើយត្រូវតែបានលើកតម្កើង អភិវឌ្ឍ មុនគេបង្អស់ក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចប្រទេសកម្ពុជាយើងនេះ យើងមិនអាច អភិវឌ្ឍជាសន្សឹម ៗនោះទេ គឺថាអ្វីៗវាអាស្រ័យទៅលើវិស័យសិក្សាអបរំ និយាយឱ្យចំគឺវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ទាំងអស់នេះត្រូវការសិក្សាអបំ កម្រឹតខ្ពស់ ដើម្បីញាំងឱ្យអ្វី ៗ មានដំណើរការ បានល្អ គឺធ្វើប្រទេសឱ្យបានចម្រើនរុងរឿង បានឆាប់រហ័ស រឹងមាំ កាត់បន្ថយអំពើពុករលួយ អំពើហឹង្សារ អយុត្តិធម៌ រំលោភសិទ្ធិមនុស្ស ប្រកាន់បក្សពួក រើសអើង និង ពូជសាសន៍ ហើយនឹងអាចនាំឱ្យប្រទេសជាតិ ឈានទៅរកប្រទេស ដែលមាននីតិរដ្ឋ ពេញលក្ខណៈ ជាដើម ។ល។ នេះគ្រាន់តែជាទស្សនៈមួយជ្រុង របស់ខ្ញុំ ពាក្យគួរពុំគួរសូមអធ្យាស្រ័យ នឹងសូមជួយកែសម្រួល និងមានការដេញដោលគ្នា ឱ្យបានស៊ីជម្រៅ មុននឹងវាយតម្លៃនូវអ្វីដែលយើង មិនច្បាស់លាស់ ។ សូមអរគុណទុកជាមុន !!
គម្រោងរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ខែជូនគ្រូបង្រៀន
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៤ តុលា ពិភាក្សាអំពី «គម្រោងរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ខែជូនគ្រូបង្រៀន»។