តុលាការអន្តរជាតិចំរុះខ្មែរ ឬ តុលាការកំពូលខ្មែរក្រហម បានសម្រេចកាត់ក្តីដាក់ទោស មេខ្មែរក្រហមនួន ជា និង ខៀវ សំផនឱ្យជាប់គុកមួយជីវិត។ រឿងការកាត់ក្តីដាក់ទោសនេះ មិនមានរឿងអ្វីត្រូវភ្ញាក់ផ្អើលទេ រឿងដែល ត្រូវភ្ញាក់ផ្អើលនោះគឺ មិនបានហៅអ្នកជាប់ពាក់ព័ន្ធទាំងអស់ ក្នុងរឿងខ្មែរក្រហម មកជំនុំជំរះនៅសាលាក្តីនេះ ហើយរឿងការសម្លាប់រង្កៀល មានបីដំណាក់កាល គឺសង្រ្គាមសម័យឆ្នាំ ១៩៧០-៧៥ តើគេបានសម្លាប់ខ្មែរ ប៉ុន្មាននាក់? ហើយការសម្លាប់នៅសម័យ ប៉ុល ពតកាន់អំណាច នៅឆ្នាំ១៩៧៥-៧៩ មានមនុស្សស្លាប់ប៉ុន្មាន នាក់? ហើយចុងក្រោយ នៅសម័យសង្រ្គាមឆ្នាំ១៩៧៩-៨៩ មានមនុស្សខ្មែរប៉ុន្មាននាក់ ត្រូវបានគេសម្លាប់? ជាលទ្ធផលមនុស្ស ឬ ឆ្អឹងមនុស្សដែល បានស្លាប់ទាំងអស់នោះ ត្រូវបានគេ ប្រមូលយកមកគរទុកជាពំនូក ហើយសន្មត់ថាជាខ្មោច ដែលបានសម្លាប់ដោយ របបខ្មែរក្រហមប៉ុល ពតទាំងអស់។
ជាពិសេសជាងនេះទៅទៀតគឺ ប្រទេសដែលពាក់ព័ន្ធរឿងសង្រ្គាម នៅកម្ពុជាទាំងអស់ មានយួន ចិន អាមេរិកាំង បារាំង សូវៀត ជាអ្នកបានបង្ករ សង្រ្គាមកាប់សម្លាប់រង្កៀលនេះ ខ្មែរក្រហមមិនបានផ្តើមគំនិត រឿងសង្រ្គាម នេះទេ ខ្មែរក្រហម មិនចេះធ្វើគ្រឿងអាវុធ ទាំងអស់នោះទេ ត្រង់ចំនុចទាំងអស់នេះហើយ ដែលថាមិនយុត្តិធម៌ ឬ មិនត្រឹមត្រូវ គឺមានក្តីលំអៀង…!?
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ចេញសាលដីកាសម្រេចដាក់គុកទណ្ឌិត នួន ជា និង ខៀវ សំផន អស់មួយជីវិត នៅថ្ងៃទី២៣ វិច្ឆិកា។ សាលដីកានេះ គឺជាការប្រកាសលទ្ធផលលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងពីរ ក្នុងសំណុំរឿង០០២ វគ្គទី១។
Source: http://www.rfa.org/khmer/news/krt/supreme-verdict-on-2-khmer-rough-leaders-11222016230427.html