គេក្លែងខ្លួនធ្វើជាអ្នកជួសជុល ខ្សែរទូរស័ព្ទដែលខូច គេស្លៀកពាក់ដូច
បុគ្គលិក ធ្វើការឱ្យក្រុមហ៊ុនទូរស័ព្ទអញ្ចឹង មនុស្សសាមញ្ញមិនដែលដឹងទេ។
បើគេលួចដាក់បន្តរខ្សែរស្តាប់ យើងអាចដឹងដែរ គឺនៅពេលទូរស័ព្ទ ឮខ្សោយ
ខុសធម្មតា ទាំងអស់នេះនិយាយតែ ទូរស័ព្ទប្រើខ្សែរ ទូរស័ព្ទអត់ប្រើខ្សែរ
ប្រហែលជាងាយ ស្រួលស្តាប់ណាស់ គេមានបច្ចេកវិទ្យារបស់គេ
ហើយបើនៅស្រុកខ្មែរវិញ បែបស្រួលណាស់ គេឃុបឃិតគ្នា គេឱ្យលុយគ្នា
អញ្ចឹងហើយបានយើង គួរត្រូវប្រុងប្រយ័ត្ន។ កាលនៅរៀន បច្ចេកទេសក្នុង
ការសើបអង្កេត គ្រូគេប្រាប់ត្រង់ៗ នូវរបៀបនៃការសើបអង្កេត ហើយមិន
មែនចេះ តែនៅអាមេរិកទេ គឺចេះតាំងពីសម័យខ្មែរក្រហមម្លេះ បើមិនចេះ
មិនដឹងក្បួនហ្នឹងទេ យើងកម្រហ្នឹងជួយខ្លួនឯង បានណាស់នៅសម័យនោះ។
នៅសម័យនេះ សង្ស័យថាស្ទើរគ្រប់ អ្នកធ្វើការក្នុងអង្គភាព ប៉ូលិសទាហាន
គិញចារកម្មទាំងអស់ សុទ្ធតែត្រូវបាន បង្ហាត់ហ្វឹកហ្វឺន បច្ចេកវិទ្យាខាងវាយ
ប្រហារគេ តាមប្រព័ន្ធកុំព្យូទ័រ។ ហើយការវាយប្រហារ ឬ ចូលប្លន់យក
ទិន្ននេយ្យ ហ្វេសបុកសម្តេចហ៊ុនសែន ដូចជាពិបាកជឿណាស់ បើគាត់
មិនប្រាប់ មិនប្រាប់រឿងពិតនោះទេ។ ម្យ៉ាងគាត់ប្រហែលជាចង់ប្រាប់ថា
ត្រូវប្រយ័ត្នគេវាយប្រហារ ឬ ប្លន់យកហ្វេសបុក កុំថាអ្នកឯងជាអ្វីនោះ។
ចំណុចសំខាន់ តើយើងត្រូវរក្សា ការពារយ៉ាងម៉េច? កាពារបាននៅពេល
យើង កុំនិយាយរឿងអាក្រក់ គឺយើងព្យាយាម និយាយតែអំពីរឿងល្អៗ
ជាពិសេស អ្នកនយោបាយ កុំខ្លាចរឿងនិយាយចំហរ តែត្រូវខ្លាចនៅពេល
ដែលគេចង់ឱ្យយើង និយាយលាក់លៀម ឬកុហក់បោកប្រាសគេ។
ការនិយាយចំហរ ជាចម្លើយស្ទើរគ្រប់បែបយ៉ាង ជាពិសេស ក្នុងការនិយាយ
គ្នារវាងគូរបដិបក្ខ ឬ គូរប្រជែងឬប្រឆាំង បើមិនហ៊ានជាចំហរទេ បានន័យថា
អ្នកនយោបាយនោះ ទំនងមិនទាន់ច្បាស់លាស់ ក្នុងខ្លួនឯងទេ…៕
ប្រជាពលរដ្ឋសាមញ្ញ អ្នកជំនួញ សង្គមស៊ីវិល និងសហគមន៍តវ៉ាបញ្ហាដីធ្លី បានសម្ដែងការព្រួយបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធទូរស័ព្ទ។ ក្ដីបារម្ភនេះ បានកើតមានឡើង នៅគ្រាមានខ្សែអាត់សំឡេងសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ត្រូវបានគេបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់។