បុណ្យភ្ជុំបិណ្ឌ បុណ្យដូនតា បុណ្យទំនៀមទំលាប់ បុណ្យសែនព្រែន ទាំងអស់នេះ ចាត់ទុកជាបុណ្យ ក្នុងព្រហ្មញ្ញសាសនា ប៉ុន្តែព្រះសង្ឃក្នុងពុទ្ធសាសនា ជាអធិបតីសូត្រធម៌ បញ្ជូនកុសលផលបុណ្យទាំងនោះ ទៅជីដូនជីតា ឬ ញាតិការទាំង ៧ សន្តានដែលបានស្លាប់ ឬ ចែកស្ថានទៅហើយ។ បើបុណ្យក្នុង ព្រហ្មញ្ញសាសនា តើមូលហេតុអ្វីបានជា ត្រូវការព្រះសង្ឃ ក្នុងពុទ្ធសាសនា ជាអ្នកសូត្រធម៌ បង្សុកូល បញ្ជូនកុសល់ ផលបុណ្យនោះទៅវិញ ម្តេចមិនលោតាអាចារ្យ សូត្រឧទ្ទិសទៅ ពីព្រោះលោកតាអាចារ្យ អាចជាអ្នកប្រតិបត្តិ តាមព្រហ្មញ្ញសាសនា ជាស្រេចទៅហើយនោះ តែពួកគាត់ទំនងជា មិនមែនជាអាចារ្យ សម្រាប់ពុទ្ធសាសនាឡើយ ដោយយោលទៅតាម ការប្រតិបត្តិរបស់ពួកគាត់។ ចំណុចទាំងអស់នេះ គួរត្រូវយកមកសិក្សា ពិចារណា និង វែកញែកឱ្យបានច្បាស់លាស់ ដើម្បីកុំអោយ មានការយល់ច្រឡំ និង សង្ស័យ…៕
ដូចពលរដ្ឋខ្មែរទូទៅនៅក្នុងប្រទេសកម្ពុជាដែរ ពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោមតែងប្រារព្ធពិធី បុណ្យភ្ជុំបិណ្ឌតាំងពីដើមរៀងមក។ ប៉ុន្តែភាពខុសគ្នានៅត្រង់ថា នៅប្រទេសកម្ពុជាពលរដ្ឋតែងហៅ ពិធីបុណ្យនេះថាពិធីបុណ្យភ្ជុំបិណ្ឌ ខណៈនៅដែនដីកម្ពុជាក្រោម ពលរដ្ឋខ្មែរតែង ហៅពិធីបុណ្យភ្ជុំបិណ្ឌថាបុណ្យដូនតាទៅវិញ។
Source: http://www.rfa.org/khmer/news/culture/Khmer-krom-call-PchumBen-Bun-Donta-09302016045022.html