កម្ពុជាកំពុងចរចាជាមួយវៀតណាមជុំវិញការកាត់ទោសជនសង្ស័យធ្វើទារុណកម្មកុមារ
អាជ្ញាធរខេត្តមណ្ឌលគិរី បានដោះលែងជនជាតិខ្មែរ ២នាក់ក្នុងចំណោមបុរស ៣នាក់ ដែលអាជ្ញាធរបានឃាត់ខ្លួនក្នុងសំណុំរឿងទារុណកម្ម និងរំលោភកុមារអាយុ ២ឆ្នាំ ប្រព្រឹត្តនៅខេត្តមណ្ឌលគិរី។ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស ៣នាក់ដែលមានជនជាតិហូល្លង់ដ៍ ម្នាក់ និងបុរសខ្មែរ ២នាក់ រួចបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី៦ ខែធ្នូ។
Source: http://www.rfa.org/khmer/news/human-rights/torture-cambodian-children-12082016085935.html