ការផ្លាស់ប្តូរប្រាកដជាមាន តែយើងចង់បានការផ្លាស់ប្តូជាវិជ្ជមាន គឺមិនចង់ឃើញមាន ការបង្ហូរឈាមគ្នា មិនចង់ឃើញមាន ការប្រើអំពើហឹង្សា ហើយក៏មិនចង់ឃើញមាន អ្នកឈ្នះនិងអ្នកចាញ់ ដែលអាចបង្ករ ជាបញ្ហា គឹយើងចង់ឃើញ ខ្មែរទាំងអស់គ្នា ធ្វើការជាមួយគ្នា រស់នៅជាមួយគ្នា ហើយសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិទាំងអស់គ្នា។ តើខ្មែរយើងអាចធ្វើបានទេ?
គឺខ្មែរយើងប្រាកដជា អាចធ្វើបាន តែត្រូវឈរលើក្បួន លើប្រព័ន្ធនយោបាយខ្មែរទំនើប ទើបអាចធានាបាននូវ ស្ថិរភាពនយោបាយ ស្ថិរភាពសេដ្ឋកិច្ច ស្ថិរភាពវប្បធម៌ ស្ថិរភាពសង្គមកិច្ច និង ស្ថិរភាពសន្តិសុខ។ គឺស្ថិរភាពនយោបាយទាំង ៥ នេះសំខាន់ណាស់។
បើមិនដូច្នោះទេ ការឈ្នះនោះ មិនអាចធានាបាននូវ ស្ថិរភាពនយោទេ បើបានវិញ ក៏បានរយៈពេលខ្លីណាស់ គឺបានក្នុងនាមសន្យាគ្នា ដោយទើសទាល់ ដោយបង្រ្គប់កិច្ច គឺបើដូច្នេះ យើងមិនគួរយកឈ្នះ តាមរបៀប បង្រ្គប់កិច្ចហ្នឹងទេ គឺគ្រោះថ្នាក់ណាស់ ខាតប្រយោជន៍ ខាតពេលវេលា ហើយបាត់បង់ អាយុជីវិតខ្មែរទៀត គឺប្រវត្តិសាស្រ្តខ្មែរ បានបង្ហាញហើយ បង្ហាញទៀត គឺសូមកុំធ្វើតាម ផ្លូវខុស ដដែលៗទៀត…។
គឺសូមអ្នកនយោបាយខ្មែរ សូមយុវជន-យុវនារីខ្មែរ និង សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុងនិងខាងក្រៅប្រទេស សូមកុំធ្វើ នយោបាយទូកក្តោង សូមកុំធ្វើ នយោបាយទឹករលកបោកច្រាំង និង សូមកុំធ្វើ នយោបាយហៃអើ! ហៃអើ! គឺធ្វើនយោបាយតាម ក្បួនយុទ្ធសាស្រ្តថ្មីដ៏ត្រឹមត្រូវ គឺតាមក្បួន ប្រព័ន្ធនយោបាយខ្មែរទំនើប គឺសូមមើលសិក្សាពិចារណា ឱ្យបានច្បាស់លាស់ ឱ្យបានស៊ីជម្រៅ គឺសូមយកក្បួននយោបាយ ទាំងអស់ហ្នឹងមកប្រៀបធៀបគ្នា។
ប្រព័ន្ធនយោបាយសព្វថ្ងៃមាន ៣ គឺ៖ ប្រព័ន្ធនយោបាយ រាជានិយម សេរីនិយម និង កុម្មុយនិសនិយម។ គឺប្រព័ន្ធ នយោបាយទាំងបីនេះ មិនឃើញមានរៀបចំ ជារចនាសម្ព័ន្ធ ឱ្យបានច្បាស់លាស់ទេ តែប្រកាន់លទ្ធិ ប្រជាធិបតេយ្យតែមួយ ក៏ប៉ុន្តែលទ្ធិប្រជាធិបតេយ្យនោះ មិនដូចគ្នាទេ បើទោះបីជាក្នុងច្បាប់ រដ្ឋធម្មនុញ្ញចែងថា ប្រកាន់លទ្ធិ ប្រជាធិបតេយ្យ សេរីនិយម ពហុបក្សក៏ដោយ។
ចំណែកប្រព័ន្ធ នយោបាយខ្មែរ ទំនើបវិញ ប្រកាន់លទ្ធិ ប្រជាធិបតេយ្យ សេរីនិយម ពហុបក្សខ្មែរអង្គរ គឺមិនខុសគ្នាទេ លទ្ធិប្រជាធិបតេយ្យដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ រចនាសម្ព័ន្ធនយោបាយ គឺប្រព័ន្ធនយោបាយ ខ្មែរទំនើបនេះយក នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ជារចនាសម្ព័ន្ធ នយោបាយដឹកនាំ គឺមានភាពប្រាកដប្រជា ពេញលេញ ច្បាស់លាស់ និង ត្រឹមត្រូវទាន់សម័យ ឬ គេហៅថា សម័យសាកល ភាវូបនីយកម្ម ឬ ជាសម័យជឿនលឿន ផ្នែកបច្ចេកវិទ្យាកំព្យូទ័រទំនើប។
គឺសង្ឃឹមថា នៅពេលដ៏ខ្លីខាងមុខនេះ ប្រព័ន្ធនយោបាយខ្មែរទំនើប នឹងដើរតួរយ៉ាងសំខាន់ ដើម្បីសម្របសម្រួល សម្រុះសម្រួល បញ្ចប់នូវសង្រ្គាម កាប់សម្លាប់គ្នា ទាស់ទែងខ្វែងគំនិតគ្នា និង ព្រាត់ប្រាសនិរាស្ត បែកបាក់ មនុស្សជាទីស្រុឡាញ់ ហើយប្រកាន់បានយ៉ាងល្អ នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយមពហុបក្ស និងជួយជំរុញ ឱ្យខ្មែរមានចំណេះដឹងនូវគ្រប់ បច្ចេកវិទ្យាទំនើបៗទាន់សម័យ ក្នុងពិភពលោក… ៕៚
កិច្ចពិភាក្សាតុមូលវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៧ ខែកក្កដា ពិភាក្សាអំពី៖ «តើឃាតកម្មលើលោកបណ្ឌិត កែម ឡី នឹងអាចធ្វើឲ្យកម្ពុជាមានការផ្លាស់ប្ដូរអ្វីខ្លះទេ?»។