ភរិយាលោកកែម ឡី សម្រេចចិត្តមិនដង្ហែរសពទៅ ស្រុកកំណើតនៅ ខែត្រតាកែវនៅ ថ្ងៃអាទិត្យនេះទេ ហើយនិងធ្វើអ្វីៗទៅតាម សេចក្តីសម្រេចចិត្តរបស់ គណកម្មការបុណ្យ។ ចំណែកប្រធានស្តីទីរបស់ គណបក្សសង្រ្គោះជាតិ គឺលោកកឹម សុខាសម្រេចចិត្ត មិនមកគោរំវិញ្ញាណក្ខ័ន្តលោកកែម ឡីដល់ទីកន្លែងទេ ដោយសារស្ថានការណ៍ នយោបាយតានតឹង គឺគាត់បានធ្វើការគោព វិញ្ញាណក្ខ័ន្តនៅក្នុង ទីស្នាក់ការគណបក្ស។ ហើយអ្នកជាប់ទោសនយោបាយ របស់បក្សសង្រ្គោះជាតិ ទាំង ១៥ នាក់បានកោរសក់ ទាំងអស់គ្នាកាន់ទុក្ខ លោកបណ្ឌិតកែម ឡីដែរនៅក្នុងពន្ធធានាគារ។ ចំណេកក្រុមអ្នក វិភាគនយោបាយ វ័យក្មេងរបស់លោក បណ្ឌិតកែម ឡី បានផ្តេជ្ញាគោរពធ្វើតាម លោកបណ្ឌិតកែម ឡី ប៉ុន្តែមិនសម្រេចចិត្ត ចូលបក្សនយោបាយទេ។ ចូរដឹងថាលោក បណ្ឌិតកែម ឡីធ្លាប់ជាសមាជិក ស្ថាបនិករបស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន…៕
អ្នករស់នៅជាមួយលោកបណ្ឌិត កែម ឡី ដែលត្រូវជាសាច់ញាតិ និងអ្នកភូមិផងរបងជាមួយ ដែលជាស្រុក កំណើតរបស់លោក កែម ឡី សុទ្ធតែបានអះអាងថា អ្នកវិភាគសង្គម និងបញ្ហានយោបាយរូបនេះ គឺជាអ្នក មានប្រាស្រ័យទាក់ទងល្អហើយជាមួយអ្នកភូមិ និងក្រុមគ្រួសារ។
Source: http://www.rfa.org/khmer/news/social-economy/Kemley-childhood-profile-07152016204915.html