យុទ្ធសាស្រ្តឈ្នះ!ឈ្នះ!នេះ គឺមិនមែនជាក្បួន យុទ្ធសាស្រ្តរបស់ខ្មែរទេ គឺយុទ្ធសាស្រ្តភូតភរ កុហក់បោកប្រាស បំបែកបំបាក់ កេងបន្លំកេងប្រវ័ញ្ច មួលបង្កាច់ ប៉ែងជើង ស៊ីបាយបោកឆ្នាំង និង ប្រព្រឹត្តអំពើពុករលួយ។ អ្នកឈ្នះគឺរស់ទាំងភិតភ័យ… ហើយអ្នកចាញ់ គឺត្រូវស្លាប់ ឬ ជាប់គុកច្រវ៉ាក់ និង បក្សពួកត្រូវរងទុក្ខវេទនា។ យុទ្ធសាស្រ្តបែបនេះ ខ្មែរមិនគួរ ត្រូវយកជាគំរូ និង ធ្វើទេ គឺគ្រោះថ្នាក់ណាស់…! ចូរសិក្សាស្វែងយល់ និង ស្វាគមន៍ នូវគ្រប់សំណួរដែលពាក់ព័ន្ធ…៕
ប្រធានគណបក្សខ្មែររួបរួមជាតិ បានរិះគន់ថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ពុំមានអ្វីដែលគណបក្ស របស់លោកងាកទៅចាប់ដៃទៀតឡើយ ដោយហេតុថា មកដល់ពេលនេះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គ្មានអ្វីដែលសំខាន់ទៀតនោះទេ។ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកថា លោក ញឹក ប៊ុនឆៃ ជាប្រភេទមនុស្សដល់ត្រើយសើយគូថ។