8 comments on “THE UNITED STATES OF AMERICA

      • គឺត្រង់ហ្នឹងហើយដែលខ្ញុំចង់ថាដែរនោះ គឺពួករលុងៗ ពួកចង្អៀតៗ នោះហើយដែល
        គេ/គាត់នៅមិនព្រមទទួលយកពាក់ជំនួសមួកស្លឹកត្នោត
        ដែលពាក់ទៅស្រាលល្ហើយស្រួលរបស់ដូនតាខ្មែរយើងនោះ
        ក្បាលនរណាទូចធំក៏ចេះតែត្រូវ …ស៊ីអំបិលស៊ីប្រហុក
        ធ្វើការ ម្នាក់ៗកូនរាប់កន្ទេល ។​ ខ្មែរយើងសព្វង៉ៃនិយាយរួម
        ទាំងកំរិតជីវភាព ទាំងកំរិតនៃការចេះដឹងទូទៅ នៅទាបជាងពួក
        បារាំង ពួកម៉ារិច ពួកអូស្ត្រាលី… ឆ្ងាយណាស់ …នៅភ័យនៅព្រួយ
        ចាស់ទៅបាននរណាចិញ្ចឹម ម្នាក់ៗចង់តែបានកូនច្រើន ពឺតតែ
        ពីរកលុយសន្សំទុកសំរាប់ពេលចាស់ រៀងៗខ្លួន …។ល។
        ដែលនាំអោយការគិតគូពីសង្គម ពីនយោបាយក៏ត្រូវតែនៅខុសគ្នា
        ឆ្ងាយដូចគ្នាដែរ …គេដូរមេដឹកនាំបានងាយៗ ព្រោះគេសំបូរអ្នកមាន
        សមត្ថភាពគ្រប់គ្រាន់នឹងមកជំនួសអោយគ្នាបាន ។ ចុះយើង?..
        ខាងម្ខាងយល់ថាលោកហ៊ុនសែនកាន់អំណាចយូរពេកហើយ ចុះខាង
        ម្ខាងទៀតគេក៏អាចយល់ឃើញបានដូចគ្នាដែរថា លោកសមរង្ស៊ីក៏កាន់
        តំណែងមេបក្សយូរពេកណាស់ហើយដែរ ….ឌាៗតែក្នូច !
        បើគ្មានអ្នកជំនួសបានដូចតែគ្នា យកនរណាដូរនរណា ?
        …នេះបើតាមខ្ញុំគិតយល់ឃើញ និងក៏បានចេះតែថាដែរ ! 😀

        ចូលចិត្ត

        • លោកអច្ឆរិយ មានយោបល់ក្បោះក្បាយណាស់ យប់នេះ ត្រឹមត្រូវហើយខ្មែរយើងគិតគូរផលប្រយោជន៍ ផ្ទាល់ខ្លួននិងគ្រួសារគាត់ច្រើន តែយ៉ាងណាក៏ដោយ ពួកគាត់បានគិតខ្លាំងណាស់ដែរ រឿងប្រទេសជាតិខ្មែរ ។ ហើយរឿងការផ្លាស់ប្តូរអ្នកដឹកនាំ ក៏គាត់ចង់ផ្លាស់ប្តូរ ដូចប្រទេសប្រជាធិបតេយ្យនានាដែរ តែនៅមានកា រភ័យខ្លាចច្រើន ដោយសារប្រទេសយើងមិនគោរព ប្រជាធិបតេយ្យឱ្យបានល្អនៅឡើយ ។ នេះមកពីកំអែលកុម្មុយនិស ដែលមានអារម្មណ៍ ប្រឆាំងយល់ទាស់ជាមួយរបបប្រជាធិបតេយ្យ របស់ប្រទេសភាគខាងលិច ។
          ហើយរឿងការប្រកាន់បក្សពួក ក៏នៅមានដូច្នោះដែរ ពួកគាត់ចូលចិត្តប្រកាន់ម្ខាងៗ ដោយអួតគោខ្លួនឯង ទោះបីគោនោះ គ្មានសមត្ថផាពក៏ដោយ ។ ហើយរឿងការថាប្រធានរបស់ពួកគេកាន់អំណាចយូរ ដូចតែគ្នា តាមពិតមិនដូចគ្នាទេ មួយកាន់អំណាចរដ្ឋ មួយកាន់អំណាចមេបក្ស យកមកព្រៀបគ្នាមិនបាន ល្អទេ អ្នកថាចេះតែថា បង្គ្រប់កិច្ច ដោយខ្វះការ ពិចារណា។ ហើយលោកអច្ឆរិយមានមតិយោបល់ គ្មានអ្វីខុសឆ្គងទេ ល្អណាស់បានលើកយកពេលនេះ ខ្ញុំចូលចិត្តជជែកវែកញែកគ្នានូវចំណុចអ្វីមួយ ដែលយើងមានបញ្ហាចំរូងចំរាស់ មិនច្បាស់លាស់ ។ សូមអរគុណ ដែលបានឆ្លៀតឱកាស បញ្ចេញមតិយោបល់ នាពេលនេះ ចំពេលដែលយើង ត្រូវការចង់ដឹងចង់ឮ ដើម្បីដោះស្រាយបញ្ហាខ្មែរ គឺមិនយូរមិនឆាប់ យើងនឹងអាចរកដំណោះស្រាយ ឃើញមិនខានឡើយ ។

          ចូលចិត្ត

          • តើពួកសាធារណរដ្ឋ និងពួកប្រជាធិបតេយ្យនៅខាងអាមេរិក
            គេមិនប្រកាន់តែប្សគេម្ខាងៗដូចតែគ្នា​ដាំតែក្នូចទេរឺអី ?
            ជើងយូរជាមេបក្សនយោបាយ និងជើងយូរជាមេដឹកនាំប្រទេស
            មានអីគួរអោយថាខុសគ្នាទៅ ខ្ញុំគិតថា យូរៗដូចតែគ្នា
            បើពីរបីឆ្នាំដូរម្នាក់ ៗ ៗ អ្នកឡើងថ្មីមកសុទ្ធតែពូកែៗជាងអ្នកមុន
            ហ្នឹងបានមែន ..តែនេះឃើញមុខតែដដែលៗ …ដដែលៗដូចតែគ្នា
            បានខ្ញុំចេះតែថាហ្នឹងណា…, I THINK . 😀

            ចូលចិត្ត

            • រឿងការប្រកាន់បក្សនៅស្រុកអារិក មិនដូចគ្នានៅ ស្រុកខ្មែរ ត្រង់ចំណុចការសិក្សាអបរំរបស់គេ គេឈ្លោះគ្នាដើម្បីជាតិ ប៉ុន្តែការខុសប្លែកគ្នាច្រើន ចាប់តាំងពី ១១/០៩/២០០១ ឬ ពួកភាវរកម្មវាយ ប្រហារអគារពាណិជ្ជកម្មពិភពលោកមក ។ តែស្រុកខ្មែរប្រកាន់បក្សពួក មិនសូវគិតគូររឿងជាតិ ទេ តែគិតគូរផលប្រយោជន៍បក្សពួកច្រើនជាង ហើយគ្រោះថ្នាក់ណាស់ ដោយយកសត្រូវជាមិត្រ ដោយសារតេការសិក្សាអបរំមានកម្រិត យល់មិនដល់អំពីល្បិចបច្ចាមិត្រធ្វើមកលើខ្លួន ប្រទេសជាតិខ្លួន ។ ហើយរឿងមេបក្ស ឬ អ្នកដឹកនាំ ឃើញមុខដដែលៗ មកពីការសិក្សអបរំដែរ ឬ ធនធានមនុស្សខ្មែរមិនគ្រប់គ្រាន់ ឬគ្មានសមត្ថភាព ជាបញ្ហាចម្បង ។

              ចូលចិត្ត

              • ហ្នឹងហើយ បានតាថាហ្នឹងណា !
                ពហុពក្សស្អីនឹងគេដែរ បើអ្នកស្រុកអ្នកភូមិ មេភូមិអត់យល់រឿង
                ស្មានតែថា អោយតែខុសបក្សគ្នា ព្រលះគ្នាយកងាប់យករស់
                អត់ស៊ីញេអោយ អត់ចែកអំណោយអោយ អត់អោយចូលធ្វើការ
                ជាមួយ អត់អោយឡើងឆាកសំដែងជាមួយ អត់លេងចូលគ្នា
                អត់និយាយរកគ្នា សូម្បីរហូតទៅដល់ក្នុងរង្វង់គ្រួសារតូចតែមួយ
                ក៏មាន ពុកនិងកូនឈ្លោះគ្នាព្រោះតែកាន់ជើងបក្សម្ខាងៗរៀងខ្លួន
                ក៏មាន នៅស្រុកយើង !

                មេភូមិគួរតែរើសដោយមនុស្សក្នុងភូមិយកអ្នកណាដែលគេស្រលាញ់
                ចូលចិត្តគោរពរាប់អានផងទើបនិយាយអីទៅ ទឹកមាត់ប្រៃ នាំគ្នាធ្វើអ្វីក៏
                ស្រុះស្រួលសាមគ្គីគ្នាទាំងអស់គ្នា មិនបាច់គិតថានៅបក្សខាងណាទេ
                …តែនេះ មិនដឹងបក្សទៅរើសយកមនុស្សមកពីណា ដែលប្រជាជនមិន
                ពេញចិត្តផងក៏មាន ត្រូវតែចិត្តមេបក្សគ្នាអែងស៊ិះស៊ុះគ្នា តែរាស្ត្រអត់ត្រូវ !
                បក្សអ្នកតែងតាំង ចាត់តាំង …។ តើរាស្ត្របានស្គាល់ប្រវត្តិរូប ចៅហ្វាយខេត្ត
                ចៅហ្វាយស្រុក របស់ខ្លួនបានច្បាស់ៗទេ​ថាមកពីណាទៅណា កើតនៅអែណា
                …អត់បានស្គាល់ហ្នឹងហើយ ដែលនាំអោយចេះតែសង្ស័យនិងមិនទុកចិត្ត
                មិនស្និទស្នាល ….ហាសហា៎… អាណត្តិក្រោយឈប់បោះអោយ !
                …….., I THINK . 😀

                ចូលចិត្ត

                • ត្រឹមត្រូវហើយលោកអច្ឆរិយៈ ប្រទេសឬរបបដែលយកបក្សជាធំ តែយកបក្សជាធំហើយ តែងមានលំអៀង បើលំអៀងហើយ វាបាត់បង់នូវភាពយុត្តិធម៌ បាត់បង់នូវសិទ្ធិសេរីភាព បាត់បង់នូវលទ្ធិប្រជាធិបតេយ្យ ហើយឈានដល់រំលោភសិទ្ធិមនុស្ស បើឈានដល់រំលោភសិទ្ធិមនុស្សហើយ វានឹងឈានដល់ការប្រព្រឹត្ត អំពើពុករលួយ និង អំពើហឹង្សា ហើយវានឹងឈានដល់ អស្ថិរភាព និង បាត់បង់តុល្យភាព និង ឯករាជ្យ ក្នុងសង្គម ក៏ដូចជាស្ថិរភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ក្នុងសង្គមខ្មែរទាំងមូល ។

                  ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s