សូមមើលផែនទីកោះត្រល់ (រូបផ្តេក) តើនៅជិតដីខ្មែរសព្វថ្ងៃប៉ុណ្ណា ហើយសូមមើលខ្សែប្រេវីយេ ដែលគេគូសតម្រង់ ចំកោះត្រល់ត្រង់ណា ?
រូបផែនទីផ្ទៃទឹកនៅម្តុំកោះត្រល់ ដែលសម័យលន់-នល់ ទាមទារ
រូបផែនទីបន្ទាប់ពីកាលសម័យ ៧ មករា ឬ ៣១/៧/១៩៨២ ម្តេចមិនដាក់រូបភាព ជាពណ៌ធម្មជាតិឱ្យមើលផង ?
រូបផែនទីទំហំមែត្រក្រឡាទឹកដីកម្ពុជា ដែលសម្តេចហ៊ុន-សែនថាបានចំណេញ តើចំណេញប៉ុន្មាន ? ហើយខេត្តនៅស្រុកខ្មែរ ក៏ចំណេញដែរ ដូចខេត្តកែប ខេត្រព្រះសីហនុ ខេត្តប៉ៃលិន ជាដើម ។
រូបផែនទីនៅភូមិអន្លុងជ្រៃ ភូមិសម្តេចហេង សំរិន !?
រូបផែនទីនៅត្រង់ម្តុំភូមអន្លង់ជ្រៃ ភូមិសម្តេចហេង-សំរិន
សូមអស់លោកអ្នកបច្ចេកទេស អ្នកចេះដឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ជួយពន្យល់ផង ជាពិសេសកោះត្រល់ ដែលនៅជិតដីខ្មែរមែនទែន ហេតុអ្វីបានជាគេកាត់ទៅឱ្យទៅវៀតណាម ?
ប្រទេសចិន ត្រូវទ័ពទាំង៨ប្រទេសឡើងព័ទ្ធ វាយផងចរចារផង ឯជប៉ុនមកវាយទៀត ទីបំផុត ដីចិននៅដដែល ឯខ្មែរឯងគេជួយមកគ្រប់គ្រង ពីបាតដៃមកនៅត្រង់ប៉ុនមេដៃ ថែមិនគង់ឲ្យប្រទេសគេខ្លះហូវ ប្រជាជនស្រុកខ្មែរតិច ដីធំ។ យ៉ាងយូរ២០៣៩ ខ្មែរនៅកម្ពុជាភ្ជាប់សាច់ឈាមវៀតណាមអស់ហើយ យូរលែងនិយាយខ្មែរ ហើយខ្មែរក្លាយជាជនជាតិភាគតិចទៀត។
ចូលចិត្តចូលចិត្ត
ដល់ពេលនោះ ដូចលោកហ៊ុន សែន និង បក្សពួកគាត់នឹងបានធ្វើអីដែរ ? នៅជានាយករដ្ឋមន្រ្តីទៀត ឬ យ៉ាងណាដែរ ឬ កឡើងខ្ពស់ជាងហ្នឹងទៀត ឬ យ់ាងណា ដែរ ?
ចូលចិត្តចូលចិត្ត
ឲ្យតែនិយាយដល់រឿងទឹកដី ប្រាកដជានឹកដល់យួនលេបទឹកដីដែរហើយ មិនដឹងជាកាលណាបានខ្មែរទាំងអស់គ្នាមើលឃើញអំពីបញ្ហានេះទេ ខ្ញុំគិតថាបើខ្មែររួមសាមគ្គី ពីរ បី អាណត្តិខាងមុខប្រាកដជាឈ្នះពួកអាយ៉ង។
ចូលចិត្តចូលចិត្ត
ត្រឹមត្រូវហើយ
ចូលចិត្តចូលចិត្ត
អរគុណ សុខហេង និង អក្បាលធំ ដែលបានចូលរួមបញ្ចេញមតិយោបល់ ខ្ញុំយល់ឃើញថា ក្នុងនាមបង្រួបបង្រួមជាតិ ឬ ការសាមគ្គីជាតិ រវាងខ្មែរនិងខ្មែរ ដើម្បីការរីកចម្រើនទាំងអស់គ្នា នាពេលខាងមុខ យើងសូមកាត់បន្ថយ ក្នុងការវាយប្រហារខ្មែរគ្នាឯង តែសង្កត់ធ្ងន់តែទៅលើ ជនបរទេសណាដែលបង្កររឿង បង្ករហេតុឱ្យខ្មែរបែកបាក់ សាមគ្គីគ្នា រវាងខ្មែរនិងខ្មែរបានហើយ !
មិនអញ្ចឹង ?
ចូលចិត្តចូលចិត្ត