សូមធ្វើសេចក្តីផ្សាយដំណឹងបន្តរ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងនៅក្នុង និង ក្រៅប្រទេស ថា៖ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះបិតា ជាតិខ្មែរ បានសោយព្រះទីវង្គត់ហើយ នៅឯប្រទេសចិនប្រជាមានិត កាលពីម៉ោង ១ និង ២០ នាទីព្រឹក ដែលត្រូវនឹង ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។ ការសោយទីង្គត់នេះ ដូចជាស្ងាត់ស្ងៀមណាស់ មិនមានការផ្តល់ជា ពត៌មានអ្វីឱ្យបានដឹងមុន នូវអាការៈរោគ របស់ព្រះអង្គ មុននឹងសោយព្រះទីវង្គត់សោះ ធ្វើឱ្យ យើងខ្ញុំមានការងឿងឆ្ងល់ជាខ្លាំង តើរឿងនេះមកពីមូលហេតុអ្វីដែរ ? គួរឱ្យសោកស្តាយណាស់ បើតាមធ្លាប់បានឃើញ បានដឹង តាមរយៈពត៌មាន ជាកាសែត ឬ ទូរទស្សន៍ក្តី ដូចជាព្រះអង្គមិនមាន បញ្ហាសុខភាព ដុនដាបធ្ងន់ធ្ងរ ខ្លាំងទេ ហើយការសោយព្រះទីវង្គត់នេះទៀតសោត ក៏ចំពេលដែលស្រុក ទេសខ្មែរ កំពុងតែមានវិបត្តិព្រុំដែន ដែនដីគោគ ដែនដីកោះ និងសមុទ្រ យ៉ាងធ្ងន់ធ្ងរ ជាមួយប្រទេស ជាមិត្តភាពម៉ឺនឆ្នាំ វៀតណាម-កម្ពុជា ដែលមាន គណបក្សប្រជាជនកម្ពុជាដំណាង ហើយនៅក្រោមការ ដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន-សែន ។ ហើយតើការចូលព្រះទីវង្គត់ របស់ព្រះអង្គនេះ វានឹងអាច មានវិបត្តិអ្វីខ្លះ កើតឡើងទេ បន្ទាប់ពីពេលនេះតទៅ ? សូអអស់លោកជាខ្មែរគ្រប់រូប ចូរប្រុងប្រយ័ត្ន និង ជួយពិនិត្យតាមដាន សភាពការណ៍នេះ ឱ្យបានដិត ដល់ជាទីបំផុតទាំងអស់គ្នា !!
ក្នុងនាមយើងខ្ញុំ ជាប្រជារាស្រ្តខ្មែរគ្រប់រូប ដែលជាកូន ជាចៅ ជាចៅទួត សូមចូលរួមមរណៈទុក្ខ ដ៏មហាសែនក្រៀមក្រំ និង មិននឹកស្មានដល់ ចំពោះព្រះ ញាតិវង្សានុវង្ស ជាពិសេស ព្រះមាតាជាតិ និង ព្រះមហាក្សត្រ នរោត្តម សីហមុនី ! សូមឱ្យព្រះព្រលឹងវិញ្ញាណ របស់ព្រះបាទសម្តេចឪ សម្តេចតា សម្តេច តាទួត បានយាងទៅសោយសុខ នៅឯសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមព្រះអង្គមេត្តា បែរយាងមកទតមើល និង ថែរក្សារកូនចៅទាំងអស់គ្នា នៅឯប្រទេសកម្ពុជា ឱ្យបាននូវ សេចក្តីសុខកាយ សប្បាយចិត្ត ឈ្នះអស់មារសត្រូវ និង សូមព្រះព្រលឹងវិញ្ញាណ របស់ព្រះអង្គមេត្តាយាង ចុះមកសណ្ឋិតនិង បន្ទន់ចិត្តដល់ អ្នកដឹកនាំខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ជាតិ ស្នេហាជាតិ ស្នេហាប្រជាពលរដ្ឋខ្មែរដូចគ្នា ចេះរាប់អានគ្នា ចេះអត់ឱនអនុគ្រោះគ្នា ចេះសាមគ្គីគ្នា ចេះស្គាល់ខុស ស្គាល់ត្រូវ ចេះការពារនូវអ្វីៗ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ របស់ប្រជាជនខ្មែរ និងចេះរក្សាការពារនូវ បូរណភាព ទឹកដីកម្ពុជា ឱ្យបានគង់វង់ ជារៀងរហូតទៅហោង ។៚… ពាក្យគួរពុំគួរសូមអភ័យទោស !!!
បន្ទាប់ពីបានស្តាប់ពត៌មាន នៅល្ងាចនេះ បានឱ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏មិនបានទាន់ ដង្ហើម របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ឬ ព្រះបិតារបស់ព្រះអង្គដែរ ! តើហេតុអ្វី ក្នុងឋានៈជាស្តេច គ្រងរាជ ក្នុងប្រទេសខ្មែរទាំងមូល និង ជាបុត្រារបស់ព្រះអង្គផ្ទាល់ផងនោះ មិនបានដឹងថា សម្តេចឪ សម្តេចតា សម្តេចតាទួត នឹងត្រូវទទួលសោយទីវង្គត់ឆាប់ៗ ជាធម្មតា វិជ្ជបណ្ឌិត ដែលទទួលខុស ត្រូវមើលជម្ងឺរបស់ព្រះអង្គ គួរតែដឹងនូវស្ថានភាពជម្ងឺ របស់ព្រះអង្គ ធ្ងន់ធ្ងរឬមិនធ្ងន់ធ្ងរ ហើយវិជ្ជបណ្ឌិត ត្រូវចេញបញ្ជាផ្តល់ពត៌មាន ដល់បុត្រាបុត្រី ឬ ព្រះញាតិវង្សានុវង្ស របស់ព្រះអង្គ ឱ្យមកជួបជុំគ្នា ដើម្បីមើល នូវដំណើរជីវិត របស់ព្រះអង្គផ្ទាល់នឹងភ្នែក គ្រប់ៗគ្នា ហើយអាចសម្រេច ឱ្យព្រះអង្គបន្តរជីវិតតទៅទៀត យ៉ាងហោច បីថ្ងៃ ទៅមួយអាទិត្យដែរ មុននឹងសោយព្រះទីវង្គត់នោះ !!
ចូលចិត្តចូលចិត្ត