15 comments on “តើហេតុអ្វីបានជាហ៊ុន-សែនស្វែងរកការចរចារ ??

  1. នេះជាហេតុបណ្តាលឱ្យមាន កិច្ចព្រមព្រៀងទីក្រុងប៉ារិស ៗ ជាហេតុបណ្តាលឱ្យមានការ បញ្ចប់សង្គ្រាមរវាង ខ្មែរនឹងខ្មែរ តែមិនមែនរឿង ៧ មករាទេ តែរឿង ៧ មករាដែលនាំឱ្យបាត់បង់កោះត្រល់ និងទឹកដីតាមព្រំដែន ក៏ដូចជាដាក់ខ្មែរ ឱ្យនៅក្រោមរបបអាណានិគមយួនដូច្នោះដែរ !!

    ចូលចិត្ត

    • រាត្រីសួស្តី ខេមរបក្សី ! ខ្ញុំសុខសប្បាយធម្មតាដែរទេ ចុះខេមរបក្សីវិញ យ៉ាងណាដែរ ? ខានជួបគ្នាមួយរយៈ ឆ្ងល់ដែរមិនដឹងទៅណា តែឥឡូវដឹងហើយថា ខេមរបក្សីរវល់ដើរល្បាតតាម ព្រៃព្រឹក្សាហើយមើលទៅ ការងារដើរល្បាតនេះ ខ្ញុំចូលចិត្តណាស់ ជាពិសេស ដើរល្បាតតាមព្រៃ ហើយសម័យនេះ វាប្រសើរជាងពេលជំនាន់មុនឆ្ងាយណាស់ យើងមានប្រដាប់ប្រដា គ្រប់បែបយ៉ាង នឹងស្បៀងអាហារមិនខ្វះ ហើយបានមើលសត្វបក្សាបក្សី រស់នៅប្រាស្រ័យទាក់ទងគ្នាវា ជាធម្មជាតិ របស់វា ប្រៀបបានជាស្ថានមួយ នៅដោយឡែកពីមនុស្សយើង និយាយដល់ចំណុចនេះ ធ្វើឱ្យខ្ញុំនឹកឃើញ កាលចូលក្នុងព្រៃជ្រៅដំបូង ធ្វើឱ្យខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំង នាពេលនោះ ។ល។

      ចូលចិត្ត

      • បាទ​ខ្ញុំ​សុខ​ធម្មតា​ទេ អរគុណ ។ ដោយសារ​យើង​ព្យាយាម​ធ្វើ​ការ​ដោយ​គ្មាន​ជំនួយ​ដូច្នេះ បុគ្គលិក​ច្រើន​ត្រូវ​បាន​ជម្រុះ​ចោល ហើយ​មាន​គ្នា​តិចតួច​បូក​រួម​ទាំង​ខ្ញុំ​ផង​ក៏​ត្រូវ​ចុះ​ធ្វើ​ការ​ខ្លួន​ឯង​ដែរ ។ មើលទៅ​ខ្ញុំ​មិន​អាច​ផ្ដាច់​និស្ស័យ​ពី​សត្វព្រៃ​និង​ព្រៃ​ឈើ​បាន​ទេ ព្រោះ​មនុស្ស​កាន់តែ​ច្រើនឡើងៗ​នាំ​គ្នា​ងាក​ទៅ​រក​ក្រុមហ៊ុន​ដី​សម្បទាន ហើយ​បំភ្លេច​ការ​អភិរក្ស​ព្រោះ​ខ្លាច​ស្លាប់​ដូច​លោក ឈុត វុទ្ធី ទៀត ។ និយាយ​ដល់​ថ្ងៃ​គាត់​ស្លាប់ ខ្ញុំ​នៅ​ឆ្ងាយ​ពី​គាត់​ត្រឹមតែ ៤០គ.ម ប៉ុណ្ណោះ លុះ​ដល់​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ក៏​បាន​ដំណឹង​ពី​អ្នក​នៅ​ការិយាល័យ​ឲ្យ​ដឹង ។ សោកស្ដាយ​មែនទែន!

        ចូលចិត្ត

        • អរគុណ ខេមរបក្សីដែលខំប្រឹងប្រែង យកចិត្តទុកដាក់ អភិរក្សសត្វបក្សាបក្សី ក៏ដូចជាព្រៃឈើ ដែលកំពុងហិនហោច ដោយសារមនុស្សមានអំណាចមួយចំនួន មើលមិនឃើញប្រយោជន៍ជាតិ តែគេគិតតែប្រយោជន៍ផ្ទាល់ខ្លួន ឬ ក្រុមគ្រួសារ និង បក្សពួករបស់គេ គេមិនបារម្ភរើងជាតិរលាយទេ នេះហើយដែលបណ្តាលឱ្យប្រទេសជាតិខ្មែរទាំងមូល ចេះតែហិនហោចរួញតូចទៅៗ វាផ្ទុយស្រឡះ ពីអ្នកដឹកនាំប្រទេសនានា លើពិភពលោក ដែលគេតែងតែគិត ប្រយោជន៍ជាតិ និង ប្រជាជនរបស់គេ ជាធំ ដូចចិន ជប៉ុន យួន ពីលីពីន កូរេ ជាដើម ។ល។
          ហើយករណីលោកឈុត វុធី ជារឿងគួរឱ្យសោកស្តាយណាស់ គាត់ស្លាប់នេះមិនចៃដន្យទេ គឺអ្នកសម្លាប់ មានគំរោង ឬ គ្រងទុកជាមុនតែម្តង គេរៀបចំជាស្រេច ដើម្បីសម្លាប់គាត់ ខ្ញុំមើលឃើញតាំងពីពេលគាត់ ចេញដំណើរម្លេះ នេះជាការឃុបឃិតសម្លាប់ ច្បាស់ណាស់ ។ល។
          សូមលោកខេមរក្សបក្សី មានការប្រុងប្រយ័ត្ន គ្រប់ពេលវេលា បើទៅបីជាលោក មិនមានឈ្មោះក្នុង បញ្ជីខ្មៅ របស់គេក៏ដោយ ពួកគេអ្នកសម្លាប់ គេមានជំនាញណាស់ បើយើងធ្លាប់ធ្វើទ័ព គឺដឹងច្បាស់ ណាស់នូវគម្រោងការណ៍បែបនេះ ដូច្នេះយើងអាច មានផែនការណ៍ ការពារខ្លួន ឬ ក៏អាចគេចពី អន្ទាក់របស់គេនេះបាន ។ល។

          ចូលចិត្ត

          • អរគុណ​ច្រើន​ដែល​បាន​ដាស់តឿន​និង​សសើរ តែ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​និង​កំពុង​ធ្វើ​គឺ​បាន​តែ​មួយ​ចំណែក​តូច​ដែល​អ្នក​ឯទៀត​គេ​ធ្វើ​ប៉ុណ្ណោះ ជាពិសេស​គឺ​លោក ឈុត វុទ្ធី ។ គាត់​ជា​និម្មិត្តរូប​របស់​ខ្ញុំ​ហើយ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ក្រុមការងារ​ខ្ញុំ​ភ្លេច​គាត់​ទេ ។ បាទ​មែនហើយ ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​យក​រួច​ខ្លួន​បាន​គ្រប់ពេល ព្រោះ​ភាគ​ច្រើន​ខ្ញុំ​អាច​សង្កេត​ឃើញ​ស្ថានការណ៍​បាន​ជាមុន​និង​ដឹង​ថា​ត្រូវ​ប្រឈម​នឹង​វា​បែប​ម៉េច នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ចាំបាច់​ដឹកនាំ​ក្រុមការងារ​ក្នុង​ពេល​បច្ចុប្បន្ន​ដោយ​ផ្ទាល់ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​ថ្លោះធ្លោយ​ណា​មួយ​ឡើយ ពិសេស​ធនធាន​អ្នក​ចូលចិត្ត​ធម្មជាតិ​ដែល​មាន​កម្រិត​តិចតួច​មែន​ទែន​នៅ​ក្នុង​ស្រុក​ខ្មែរ​នេះ ។

            ចូលចិត្ត

            • ល្អណាស់ សំខាន់ណាស់ ខេមរបក្សី ដែលយើងអាចដឹងនូវល្បិចសត្រូវ ហើយមានវិធីទប់ទល់ និងអាចគេចផុតពីការប៉ុនប៉ងរបស់គេ សូមបន្តររក្សាការប្រុងប្រយ័ត្នជានិច្ច គ្រប់ពេលវេលា !!

              ចូលចិត្ត

              • យើង​បាន​បាត់​ព្រះ​មហាវិរក្សត្រ និង​ជា​ដៃ​គូ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​មួយ​អង្គ​ទៀត​ហើយ! ខ្ញុំ​នៅ​អាល័យ​កាល​វេលា​ដែល​ព្រះអង្គ​បាន​ដឹក​នាំ​ការ​តស៊ូ​រំដោះ​កម្ពុជា​ពី​កុម្មុយនិស្ត​យួន​នា​ទសវត្ស​១៩៨០ ។

                ចូលចិត្ត

                • ពិតមែនហើយ ខេមរបក្សី ! ព្រះមហាវិរៈក្សត្រ ព្រះនរោត្តម សីហនុ ជាតួអង្គដឹកនាំតស៊ូ ក្នុងការរំដោះជាតិ ក៏ដូចជាតួអង្គនាំមកនូវ ការរួបរួមជាតិ បញ្ចប់សង្គ្រាមកាប់សម្លាប់គ្នា រវាងខ្មែរនឹងខ្មែរ និងផ្តល់នូវសិទ្ធសេរីភាព គ្រប់បែបយ៉ាង សម្រាប់ប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប រហូតមកដល់ពេលនេះ និងបន្តរតទៅមុខទៀត ដូចឃើញរូបភាព នៅទីនេះស្រាប់ ដោយមិនអាចបំភ្លេចបាន !!

                  ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s