6 comments on “ព្រហ្មញ្ញសាសនា/ការបួងសួងសែនព្រែន

  1. បន់ស្រន់រួចហើយ ទៅកេងទៅ ចាំអ៊ុតលេខឆ្នោត ឬ ចាំមើលភ្លើងធូប ឬ កំញ់មភ្លើងធូបហ្នឹង វាក្រង៉ក់ដូចលេខណា ចាក់លេខហ្នឹងទៅ ឬ ចាំស្តាប់សត្វតឹកកែយំក៏បាន តែសម្លែងតឹកកែ គេផ្សងសម្រាប់ ចង់បានប្តី ឬ ប្រន្ធ ក្រមុំឬមេម៉ាយទេ តែកាត់លេខឆ្នោតក៏បានដែរ គ្រាន់តែ ប៉ុន្មានអាទិត្យមុននេះ គេរកបានដែកយុតថ្កា ក៏អង្អែលលុំលេខឆ្នោតដែរ យ៉ាប់តែហ្មងខ្មែរ យើង មិនបាច់ធ្វើអីទេ ចឹងហើយបានចេះតែក្រទៅៗ ជឿជ្រុលពេក !

    ចូលចិត្ត

  2. មើលធូបហើយចាក់ចេះតែត្រូវទើបនាំគ្នាជឿណ៎ាលោកពូ ! នេះមកពីការអប់រំនៅស្រុកយើងមិន​ទាន់​បានទូលំទូលាយ​​ ។ ដូចពាក្យចាស់លោកថា “បុណ្យក៏ធើ្វ ឈើក៏កាប់ សត្វក៏សម្លាប់ ” ។

    ចូលចិត្ត

    • តាមពិតអញ្ចឹងមែនហើយ សូម៉ាដា ខ្មែរយើងទាំងក្រៅនិងក្នុងស្រុក នៅមានជំនឿនេះ ជាប់មិនដាច់នៅឡើយទេ ដោយអាស្រ័យទៅលើការសិក្សា អបរំជាបញ្ហាចម្បង ។ រឿងនេះ ធ្វើឱ្យខ្ញុំនឹកឃើញ កាលរំជួយដីដ៏ធំ នៅអាស៊ីអាគ្នេយ៍ យើងនេះ កាលពីឆ្នាំ ២០០៤ ដែលបណ្តាលឱ្យមានរលកទឹក សូណាមី ធ្វើឱ្យមនុស្សស្លាប់រហូតដល់ រាប់សែននាក់ ។

      នៅពេលនោះខ្ញុំនៅស្រុកខ្មែរដែរ ខាងបាត់ដំបង នៅព្រឹកនោះមានខ្សល់ដ៏ត្រជាក់ បក់បោកមកប៉ះ យ៉ាងចំឡែកមែន ឃើញមានសត្វមាន់ទា និងឆ្កែតូចធំ នាំគ្នារត់ប្រញ៉ាយ រកទីកន្លែងជ្រកពួនរៀងៗខ្លួន មួយរំពេចនោះ មែឆ្កែដែលមានផ្ទៃពោះ ក៏ចាប់ផ្តើមសម្រាលកូនវាជាបន្តរបន្ទាប់ដែរ ហាក់ដូចជាត្រូវនឹងពេល ដែលខ្ញុំកំពុងស្រាវជ្រាវ សរសេរនៅរចនាសម្ព័ន្ធ នយោបាយថ្មី ដែលមានគោលការណ៍ នយោបាយ ៥ យ៉ាងដែរ ។

      ដោយសារហេតុភេទចំឡែកយ៉ាងនេះ ខ្ញុំក៏ចាប់អារម្មណ៍ថា ប្រហែលជាមានការរំជួយដី នៅទីណាហើយមើលទៅ នេះបើតាមខ្ញុំស្មាន មិនយូរទេមានមីងម្នាក់ តាមពិតជាម្តាយក្មេកប្អូនខ្ញុំ គាត់មកនិយាយថា អន្ទិតៗ អណ្តូងក្រោយផ្ទះខ្ញុំ មានទឹកកួចវឹល ប្រហែលជាមកពីខុសខ្មោចអីហើយ ! គាត់រត់រកគ្រូទាយ និងទៅរកទិញអីវ៉ាន់សែនព្រែន បន់ដូនតា ខ្លាចគាត់មានធ្វើអ្វីខុសមាត់ខុសក តែខ្ញុំបានប្រាប់គាត់ថា ប្រហែលជាមកពីរំជួយដី នៅទីណាហើយ មីង ! គាត់ថាមិនជឿទេ ។

      បើតាមពិនិត្យមើលទៅ អណ្តូងឬស្រះទឹកក្រោយផ្ទះគាត់ហ្នឹង មិនឃើញមានជាប់ប្រឡាយទឹកអីទេ តែទឹកវាវិលដូចគេកូរអញ្ចឹង តែខ្ញុំគិតថា ធម្មតាផែនដីយើង វាតែងមានសសៃទឹក ដូចមនុស្សយើងមានសសៃឈាមដែរ គឺនៅពេលដែលកម្លាំងខ្យល់ វាបុកខ្លាំងតាមសសៃទឹក នៅក្នុងដី ដែលបណ្តាលធ្វើឱ្យទឹក កួចវិលដូច្នេះ ។

      មិនយូរមិនឆាប់ នៅម៉ោងប្រហែលជា ១ រសៀលខ្ញុំបានស្តាប់ពត៌មាន តាមវិទ្យុអង្គ្លេស BBC និយាយថាមានរំជួយផែនដី នៅសមុទ្រ ធ្វើឱ្យមានទឹករលកយ៉ាងខ្លាំង និងធ្វើឱ្យមនុស្សយ៉ាងច្រើន កំពុងគ្រោះថា្នក់ដល់ជីវិត គឺចលាចលផ្អើលប្រកាស ភាពអាសន្តជាបន្ទាន់ដែរ នៅពេលនោះនៅស្រុកខ្មែរយើង មិនទាន់ឮផ្សាយអីនឹងគេទេ ស្ងាត់ជ្រៀប ខ្ញុំក៏ទាញទូរស័ព្តហៅទៅ វិទ្យុអាស៊ីសេរីនៅភ្នំពេញភ្លាមៗដែរ តែពួកអាស៊ីសេរីអត់បានដឹងដូចគ្នា ហើយគេថានឹងទាក់ទង ។

      អញ្ចឹងជំនឿការបន់ស្រន់ សែនព្រែននេះ វាដិតជាប់ក្នុងវិញ្ញាណខ្មែរ ស្ទើរគ្រប់ៗគ្នា មិនដឹងពេលណានឹងសាបរលាបទេ តែយ៉ាងណាក៏ដោយ វាស្ថិតនៅលើការសិក្សាអបរំ ជាបញ្ហាចម្បងហ្នឹងមែនហើយ !

      ចូលចិត្ត

  3. អរគុណលោកពូ​ដែលបានឆ្លើយ​តបយ៉ាងក្បោះក្បាយ​មកវិញដូច្នេះ ។​​​​ អ្នកភូមិយើងពិតជាសំណាងណាស់ ដែលមានចាស់ទុំក្នុងភូមិ​ដូចជាលោកពូអញ្ចឹង ។

    ចូលចិត្ត

  4. អរគុណ សូម៉ាដា ដូចជាសរសើរពេកហើយ ដូចជាអៀនណាស់ ដូចមិនឃើញមានអី គួរឱ្យអស្ចារ្យទេ ចេះតែសរសេរៗទៅ មិនបានរៀនខាង ពត៌មានវិជ្ជា មិនសូវចេះសរសេរ រៀបរាប់នឹងគេទេ មិនដឹងក្បួននិងរបៀបសរសេរនឹងគេទេ ចង់រកស្មៀនឱ្យជួយដែរ តែមិនទាន់មានសមត្ថភាព ចាំមើលពេលទៅខាងមុខៗទៀតមើល ខ្លាចមានសំណាង 🙂

    ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s