7 comments on “តើអោយយើងជឿម្តេចបាន ?

  1. និយាយ​មិន​ចេញ មិន​ដឹង​កែ​យ៉ាង​ម៉េច​ត្រង់​ហ្នឹង អ្វី​ដែល​ តា​នួន និយាយ ខ្ញុំ​ក៏​បារម្ភ​ដូច​គ្នា​ហ្នឹង​ដែរ។ ពួក​អ្នក​ធ្លាប់​នៅ​ស្និទ្ធស្នាល​គ្នា ពេល​ឈ្លោះ​គ្នា​ មាន​តែ​ពីរ​ភាគី​ហ្នឹង​ទេ​ដែល​ដឹង​ស្គាល់​គ្នា​ច្បាស់! ដូច​យួន​និង​ខ្មែរ​ក្រហម​អ៊ីចឹង ។

    ចូលចិត្ត

    • អរគុណ ខេមរបក្សី ដែលបានបញ្ចេញមតិយោបល់ ! រឿងដែលខ្ញុំមិនជឿ វាមានហេតុផលជាក់ស្តែងជាច្រើន មានសៀវភៅ ឯកសារនានា ដែលបានដាក់លក់ ឬ ដាក់ផ្សាយ ដូចជាសៀវភៅធម៌អារ្យ និង សៀវភៅប្រវត្តិសាស្ត្រនានា ត្រូវបានគេកែប្រែ ផ្លាសប្តូរអត្ថន័យឬ ខ្លឹមសារដើម ចង់អស់ទៅហើយ ដោយទុកនូវតែឈ្មោះ នឹង ក្របសៀវភៅ ប៉ុណ្ណោះ ហើយរឿងមួយទៀត ដែលធំជាងគេគឺ សន្ធិសញ្ញាក្រុងប៉ារិស ២៣ តុលា ១៩៩១ ដែលមនុស្សស្ទើរពាញពិភពលោក ជាពិសេសមហាអំណាច លើពិភពលោកទាំងប្រាំ និងរួមប្រទេសទាំង ១៣ ផ្សេងទៀត មានទាំងប្រទេសយួន និខ្មែរផងដែរ បានទាំងសញ្ញេរយល់ព្រម ទទួលស្គាល់ ហើយមានទាំងបុគ្គលិកអង្គការសហប្រជាជាតិ រាប់ពាន់ ឬ ម៉ឺននាក់ បានមកជួយរៀបចំ អោយប្រទេសកម្ពុជា បានសុខសន្តិភាពផង ក៏រដ្ឋាភិបាលខ្មែរហ៊ុន សែនសព្វថ្ងៃ មិនទទួលស្គាល់ មិនអើពើគោរពនូវសន្ធិសញ្ញានេះ តែបែរជាគោរព ថ្ងៃ ៧ មករា ទៅវិញ ! នេះហើយជាចំណុចជាក់ស្តែង ធ្វើអោយខ្ញុំមិនជឿ ហើយរិតតែមិនជឿទៅទៀត នូវរឿងផ្តល់ឯកសារ ពិតប្រាកដ ចំពោះតុលាការខ្មែរក្រហមនោះ ។

      ចូលចិត្ត

  2. ទឹក​ជន់​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ីត្រី ។ ពេល​នេះ​គេ​កំពុង​មាន​អំណាច អ៊ីចឹង​គេ​ចង់​ធ្វើ​យ៉ាង​ម៉េច​ក៏​បាន​ដែរ គ្មាន​នរណា​ហាម​គេ​បាន​ទេ ។ រឿង​កែប្រែ​ហ្នឹង​វា​មាន​តាំង​ពី​ឆ្នាំ​១៩៧៩ ម្ល៉េះ គេ​នាំ​គ្នា​លាប​ធ្យូង​មុខ​ខ្មែរ​ឲ្យ​ជល់​គ្នា​មិន​ឈប់ឈរ ។ អ្នក​ល្អ​ក្លាយ​ជា​អាក្រក់ ស​ជា​ខ្មៅ​អស់ ។

    ចូលចិត្ត

  3. ខ្ញុំទើបតែ​បាន​ទស្សនា​អង្គសវនាការ​កាលពី​ថ្ងៃ​ម្សិល​មិញ ដែល​មេធាវី​លោក​ នួនជា បាន​សួរ​ដេញ​ដោល​ទៅ​លោក​ ឆាំងយុ ប្រធាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ទាក់ទង​ទៅ​នឹង​ឯកសារ​សំរាប់​ដាក់​បន្ទុក​ទៅ​លើ​កូន​ក្តី​របស់​គាត់។ សំរាប់​ខ្ញុំ​ គឺ​មិន​ចង់​មាន​យោបល់​អី​ទេ ព្រោះ​​ត្រូវ​រង់​ចាំ​មើល​ការ​វិនិច្ឆ័យ​របស់​អង្គ​ចៅ​ក្រម​ជំនុំ​ជំរះ​​​ជាមុន​សិន…

    ចូលចិត្ត

  4. ខ្ញុំជឿថា ការបញ្ចេញមតិយោបល់ នៅខាងក្រៅ ឬ អ្នកដែលមិនធ្វើការងារ ដែលទាក់ទងក្នុងការកាត់ក្តី មិនមានបញ្ហាខុសអ្វីទេ ដូចយើងអ្នកទោះទាយ អ្នកលេងកីឡាចឹង ! អរគុណអ្នកស្រុកស្រែ ដែលខំមកពីស្រែចំការ មកជួយបញ្ចេញមតិយោបល់នេះ !

    រឿងនេះគេនាំគ្នាកកូរយ៉ាងបែកខ្ទិះទៅហើយ រឿងអីយើងខ្លាចនិយាយ ! តាមពិតទៅមិនត្រូវកាត់ក្តីអីទេ វាខុសទាំងស្រុងទៅហើយ តាមនីតិច្បាប់តុលាការនោះ នាំគ្នាស៊ុំគ្រលំយកលុយជំនួយចែកគ្នាចាយ បានត្រូវ ! មិនថាអញ្ចឹង ?

    ចូលចិត្ត

  5. លោកមានប្រសាសន៍​ថា យកលុយជំនួយចែកគ្នាចាយនេះ ខ្ញុំ​ក៍​ឯកភាព​ដែរ ហើយបុគ្គលិក​អន្តរជាតិ​ទាំងឡាយ​ដែល​កំពុង​ធ្វើការ​ក្នុង​សាលាក្តី​នេះ ត្រូវ​បាន​គេ​​ចាត់​ទុក​ថា មាន​សំណាង​បាន​​សំរាក​វិស្សមកាល​រយៈពេល​យូរ​ក្នុង​ប្រទេស​តំបន់​ត្រូពិក​ដែល​ក្តៅ​ ហើយ​សើម..!!…​

    ចូលចិត្ត

    • តាមពិតទៅ ភាគីអន្តរជាតិ ខំប្រឹងប្រែងណាស់ដែរ តែដូចជាទៅមិនរួច នឹង ភាគីកម្ពុជា ដែលជំទាស់ស្ទើរគ្រប់បែបយ៉ាង មិនអនុញ្ញាតអោយមានការសើបអង្កេតបន្តរទៅ សំណុំរឿង ០៣ និង ០៤ តើលោកស្រុកស្រែយល់យ៉ាងណាដែរ ? បើមូលហេតុអ្វី បានជារដ្ឋាភិបាលខ្មែរ ជំទាស់រឿងនេះ ? ពីព្រោះថាម្នាក់ ៗ សុទ្ធតែចង់បាន យុត្តិធម៌ និង ទាមទារអោយ ដាក់ទោសដល់ អ្នកដែលបានប្រព្រឹត្តបទល្មើស !

      ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s