6 comments on “ព្រួយបារម្ភកម្ពុជាជំពាក់បំណុលបរទស

  1. អត់បានចាយផងគេឲ្យសងជំនួស ដូចជាមិនសម?????សម ឬ មិនសម គេមិនដឹង គេដឹងថាប្រទេស​ណាខ្ចី ប្រជាជនស្រុកនោះជាអ្នកសង​(មិនមែនបុគ្គល) ។ ឱខ្មែរអើយខ្មែរ​ជំពាក់​បំណុលគេ(ប្រជាជន)ដោយមិនដឹងខ្លួនមិនតែប៉ុណ្ណោះជំពាក់​ដល់កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគាត់ជំពាក់បំណុលគេទៀត កើតមកភ្លាមជំពាក់គេភ្លាម ពិតជាអាណោចអា​ធមណាស់ ។ មិនដឹងជាពេលណាងើបរួចពីបំណុលទេ បើមានតែថែមអត់ថយសោះអញ្ចឹងនោះ ។

    ចូលចិត្ត

    • កូនខ្មែរគ្រាន់តែកើតមកភ្លាម មិនទាន់ដឹងអីផង មានឈ្មោះជំពាក់លុយគេ ទៅហើយ តើអោយគិតយ៉ាងម៉េចទៅ ? កូនខ្មែរជំនាន់ក្រោយ គួរតែឆ្លើយថា ខ្ញុំមិនដឹងអីទេ ! អ្នកណាខ្ចី អ្នកហ្នឹងសងទៅ ! ថាអញ្ចឹងកើតដែរអស់លោក ? រឿងអីថា មិនកើត ! បើសម្តេចតេជោ គាត់ខ្ចីគេច្រើនចឹង អោយគាត់សងគេទៅ ប្រមូលកូនចៅ គ្នីគ្នាគាត់ហ្នឹងសងគេទៅ បើខ្ញុំនៅស្រុកស្រែនេះ មិនដឹងអីផង ! មិនថាអញ្ចឹង ?

      ចូលចិត្ត

  2. ជំពាក់ពួកប្រទេសមហាអំណាចអោយច្រើនៗដល់កទៅ
    ទើបវាមិនហ៊ានបណ្តោយអោយស្រុកខ្មែរកើតចំបាំង
    មិនតែប៉ុននោះ ម្ចាស់បំណុលនឹងជួយការពារផងព្រោះខ្លាច
    បាត់ប្រាក់ជំពាក់ … ក៏ម្យ៉ាងដែរណា៎!
    ស្រុកខ្មែរយើងគ្មានថ្ងៃមានអែករាជខាងសេដ្ឋកិច្ចទេ !

    ចូលចិត្ត

    • អរគុណ somada ដែលបានជួយបញ្ចេញមតិយោបល់ !

      អរគុណលោក achharia ដែលបានជួយផ្តល់ជាមតិយោបល់ និយាយនេះត្រឹមត្រូវនិងល្អណាស់ដែរ បើសិនជារឿងនេះជាការពិត ដូចលោកថា គឺដើម្បីអោយប្រទេសមហាអំណាច គេជួយការពារទឹកដីនោះ តែខ្លាចមិនមែនអញ្ចឹង គឺមហាអំណាចទាំងអស់សុទ្ធតែធ្វើការប្រយោល ជាពិសេសប្រទេសចិនហ្នឹងតែម្តង មិនខ្វល់ខ្វាយគេយកលុយហ្នឹងទៅធ្វើអ្វីទេ គ្មានដាក់លក្ខ័ណ្ឌ គ្មានការពិនិត្តតាមដាន ស៊ីជម្រៅអោយបានច្បាស់លាស់ គឺទទួលហៃអើ អោយតែគេជួយគាំទ្រខ្លួនរឿងអ្វីមួយ ដែលខ្លួនចង់បាន ជាការស្រេច ចូលចិត្តស៊ីជោ ដែលគេសរសើរ គាំទ្រខ្លួន យួនបោកមិនដេងប៉ុន្មានដងទេ ហើយនៅតែមិនដឹងខ្លួនទៀត ឥឡូវនេះ យួនមិនចេញមុខផ្ទាល់ទេ គឺអោយរដ្ឋាភិបាលខ្មែរហ៊ុន-សែន ចេញមុខជំនួស តែផលប្រយោជន៍នឹងបានទៅយួនដដែលៗ ដូចសម័យប៉ុល-ពតដឹងស្រាប់ហើយ ! មានអីប្លែក ! ដល់តែចិនជ្រុលអោយលុយខ្ចីច្រើនទៅ ដើម្បីចង់អោយគេសងលុយខ្លួនវិញ មានតែគាំទ្រគេរហូតទៅ ទោះបីរដ្ឋាភិបាលហ្នឹងត្រឹមត្រូវស្របច្បាប់ឬមិនស្របច្បាប់ ការពារទឹកដីខ្មែរ ឬមិនការពារ ចិនមិនគិតទេ នៅពេលដែលសភាពការណ៍ដុលដាបខ្លាំង យួនចេញមុខវាយក្តាំង ចិនស្អុយឈ្មោះគគ្រុក អស់ទាំងលុយទៅទៀត រីឯគុណសម្បត្តិវិញបានទៅយួនព្រងើយ ! ដូច្នេះយួនបានឱកាស នៅលើទឹកដីខ្មែរ នឹងជួយការពារខ្មែរទៀតហើយ នយោបាយហ្នឹងអាដែល ជាដដែល ខ្មែរអស់ដីអាដដែលជាដដែល ! ម៉េចលោក accharia និងអស់លោក យល់យ៉ាងណាដែរ ? នេះហើយគេហៅថា ល្បិចកិច្ចកលនយោបាយនោះអី ! ល្បិចកិច្ចកល់នយបាយយួន ខ្ពស់ណាស់ កុំមើលសើៗអោយសោះ អស់លោក !

      ចូលចិត្ត

  3. គ្រប់សម័យកាលចិនតែងយកចិត្ដអ្នកធំខ្មែរជារវល់នឹងទុក្ខលំបាករបស់ប្រជារាស្ដ្រខ្មែរ ។ គេរកតែស្រុកខ្មែរបែបហ្នឹង នឹងអាលស្រួលរកស៊ី ។ តាង៉ុយថា ខ្មែរចេះតែកិន ចិនចេះតែកត់ ។

    ចូលចិត្ត

  4. ចឹងមែនហើយ (khmerling ភាសាខ្មែរ!) ខ្ញុំយល់ស្របដែរ ដោយយោលតាមប្រវត្តិសាស្រ្តខ្មែរ យើង តាំងពីសតវត្សទី ៣ មក ជាពិសេស នៅចុងសតវត្សទី ១៣ ដែលចិនបានបញ្ជូនអគ្គរដ្ឋ ទូតចិន (ជីវតាក្វាន់) មករាជធានីខ្មែរអង្គរ ដើម្បីមកចរចារជាមួយ ស្តេចខ្មែរ អំពីកងទ័ពចិន ឬ អនាគត់ យួននិងសៀមសព្វថ្ងៃ ដែលបាក់ទ័ពពីពួកទាហាន ម៉ុងហ្គោល ដើម្បីត្រឡប់ទៅស្រុក ចិនវិញ តែទ័ពយួននិងសៀមទាំងនោះ មិនព្រមទៅវិញទេ ខ្លាចរដ្ឋាភិបាលចិនធ្វើបាប ក៏សុំស្តេចខ្មែរនៅម្តុំហាណូយសព្វថ្ងៃ ហើយសៀមក៏ចឹងដែរ នៅខាងជើង ឬពាយ័ព្យស្រុកខ្មែរ ដោយសារ ហេតុនេះហើយ ទើបមានយួននិងសៀមរហូតមកដល់សព្វថ្ងៃនេះឯង ។

    ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s