សូមចុចមើលម្ហូបអាហារនិងបន្លែដែលមានជាតិថ្នាំគីមី
ថ្នាំគីមីជាសារធាតុដែលនាំអោយប៉ះពាល់សុខភាព ដែលប្រជាពលរដ្ឋខ្មែរយើង គួរតែជៀសវាង ឬ ត្រូវតែជៀសវាង ហើយត្រូវតែយល់ដឹង ដើម្បីរក្សាការពារនូវ សុខភាពរបស់យើង អោយបានល្អផូរផង់ ។ បញ្ហាសុខភាព ជាបញ្ហាចម្បង សម្រាប់ទ្រទ្រង់ជីវិតរបស់យើង អោយបានគង់វង់ នៅយូរអង្វែង និងដើម្បីជួយអោយយើង ប្រកបកិច្ចការបានជោគជ័យ គ្រប់បែបយ៉ាង ។ ដើម្បីការយល់ដឹង ខ្ញុំសូមផ្សាយបន្តរនូវ ឯកសាររបស់អង្ការមួយ ដែលនិយាយទាក់ទងនឹងរឿង សារធាតុគីមីនេះ សូមចុចមើលដូចដែលបាន ដាក់នៅខាងលើ ៚…
ម្ហូបអាហារបន្លែផ្លែឈើសុទ្ធសឹងតែប្រើថ្នាំគីមីទាំងអស់ហ្នឹងលោកពូ អញ្ចឹងហើយបានជាមនុស្សជំនាន់ឥឡូវនេះចាស់មិនទាន់ទេ ឈឺនេះឈឺនោះ សូម្បីតែក្មេងអាយុត្រឹមតែ ១២ឆ្នាំក៏មានជម្ងឺឈឺក្រពះដែរ ។
ចូលចិត្តចូលចិត្ត
ជាតិគីមីនាំអោយប៉ះពាល់សុខភាពខ្លាំងណាស់ រដ្ឋាភិបាលខ្មែរ ឬរដ្ឋាភិបាលប្រទេសក្នុងតំបន់ គួរត្រូវឬត្រូវតែ ធ្វើអន្តរាគមទប់ស្កាត់ ប្រើជាតិគីមីលើបន្លែផ្លែឈើ និងម្ហូបអាហារគ្រប់បែបយ៉ាង ។ រឿងឈឺក្រពះ កាលប៉ុន្មានថ្ងៃមុននេះ មានប្អូនខ្ញុំមួយ ឈឺក្រពះខ្លាំងមែនទែន រហូតដល់ញាំអីមិនបាន ក្អួតមកវិញ ហើយថាឈឺក្បាលវិលមុខផង ទៅឆ្លុះមើលពេទ្យ គេថារលាកក្រពះ ហើយឥឡូវនេះ កំពុងព្យាបាលតាមពេទ្យបញ្ជា នឹកភ័យដែរ ដោយប៉ុន្មានថ្ងៃមុននេះដែរ ឮសូរនៅរតនៈគីរី មានស្លាប់ដល់ទៅ ៤-៥ នាក់ ដោយមានអាការៈរោគ ស្រដៀងគ្នា ។ ចាំមើលទូរស័ព្ទទៅសួរមើលទៀត ។ អរគុណ somada ដែលបានរំលឹក !
ចូលចិត្តចូលចិត្ត