14 comments on “វេយ្យាករណ៍ខ្មែរពិស្តារ

  1. អរគុណ​ដែល​បាន​ចែករំលែក!​ខ្ញុំ​បាន​រក​ឃើញ​សៀវភៅ​ខ្ញុំ​ដែរ​គឺ​ឲ្យ​ក្មេង​រក​ឲ្យ​នៅ​ក្នុង​ឡាំង​សៀវភៅ​ដែល​ខ្ញុំ​ផ្ញើ​ទុក​នៅ​ព្រំដែន ។ សៀវភៅ​នេះ​គឺ​បាន​មក​ពី​ការ​សិក្សា​របស់​ខ្ញុំ​នៅ​ព្រំដែន ។

    ចូលចិត្ត

    • អរគុណ ខេមរក្សបក្សី ដែលបានផ្តល់ដំណឹង ជួយអបអរ ដែលបានរកឃើញ ក្បួនវេយ្យាករណ៍ខ្មែរ ចឹងស្រួលហើយចាំ ឆ្លងឆ្លើយគ្នា ។ ខ្ញុំមានសៀវភៅ ពីរក្បាលទៀត គឺល្អណាស់ដែរ គឺសៀវភៅ ប្រវត្តិវិទ្យា ថ្នាក់ទី ៥ និងថ្នាក់ទី ៣ ចាស់ គឺបានជាវនៅពេលជាមួយគ្នា នឹងសៀវភៅ វេយ្យាករណ៍ខ្មែរពិស្តារនឹងដែរ ចាំមើលដកស្រង់យកមក និយាយពិគ្រោះគ្នា ឬជជែកគ្នាលេង ក្នុងភូមិនេះ បន្តិចមើល ។ មានច្រើនទៀត ដោយខ្ញុំបានរៀនបកប្រែនូវ ទ្រឹស្តីអ្នកទស្សនៈវិទូល្បីៗឈ្មោះ ជំនាន់ដើម ក្នុងពិភពលោកផងដែរ ។ ក្រៅពីហ្នឹងបានរៀនបកប្រែ សៀវភៅ ទំនាក់ទំនងអន្តរជាតិ ឬការបរទេស ដែលបានរៀនខ្លះៗ ពីដើមមក គឺចង់ឱ្យបានយល់ ច្បាស់លាស់ កុំឱ្យស្រពិចស្រពិល ហើយយកមក ប្រៀបធៀបនូវ គំនិត ឬទ្រឹស្តីរបស់ខ្លួន ដែលបានរកឃើញផងដែរ ។ សុំទោសផងដែរ ក្នុងការនិយាយរបស់ខ្ញុំ បងប្អូនខាងក្រៅខ្លួនខ្ញុំ មើលមក ខ្ញុំហាក់បីដូចជាខ្ញុំនេះ និយាយអួត តាមការពិតមិនអួតទេ តែនិយាយតាមខ្លួន បានឆ្លងកាត់ និងពិសោធន៍ផងដែរ ។ល។

      ចូលចិត្ត

  2. មិន​បាច់​សុំ​ទោស​ខ្ញុំ​ទេ យើង​ជា​មនុស្ស​ជំនាន់​ចាស់​ក្មេង​សម័យ​នេះ​គេ​មិន​សូវ​យល់​យើង​ទេ ពួកគេ​មាន​គំនិត​ថ្មី ទំនើប ជឿនលឿន ខុស​ពី​ពួក​យើង​សម័យ​នោះ​ស្គាល់តែ​ការ​អត់​ឃ្លាន ប្រយុទ្ធ​គ្នា ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ឆ្លងកាត់​គឺ​ជា​បទពិសោធន៍​ក្នុង​ជីវិត​ដ៏​រឹងមាំ គ្មាន​អ្វី​អាច​ប្រៀប​បាន​ទេ ។ ខ្ញុំ​សុំ​សសើរ​លោក​ហើយ​ដែល​អាច​ចេញ​ទៅ​ស្រុក​ក្រៅ​បាន ព្រមទាំង​បាន​រៀនសូត្រ​ច្រើន ចំណែក​ខ្ញុំ​វិញ​គឺ​បាន​តិចតួច​ទេ ពុំ​សូវ​មាន​ទ្រឹស្ដី​ហូរហែ​ឡើយ ចេះ​តែ​ធ្វើ និយាយ​មិន​ពូកែ​ទេ 😉 ។ ក្រៅ​ពី​កាហ្វឹកហ្វឺន​នៅ​សាលា​នយោបាយ​កុម្មុយនិស្ត គឺ​គ្មាន​ទេ ។ ចំណែក​បច្ចេកវិទ្យា​វិញ ចេះ​តែ​ខំ​តាមដាន​រៀន​ពី​ក្មេងៗ​ដែល​ចេះ​ បាន​រៀន​ក្នុង​សម័យ​នេះ ។ ដូច្នេះ​អ្វី​ទាំងអស់​ដែល​ខ្ញុំ​មាន​គឺ​នៅ​ក្នុង​កម្រិត​ទាប​ណាស់ ។

    ចូលចិត្ត

    • យុវជន-យុវនារីខ្មែរ ពិតជាមានគំនិតថ្មីៗទំនើប និងជឿនលឿនមែន តែរដ្ឋាភិបាលខ្មែរទេ ដែលមិនជឿនលឿន ធ្វើព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ មិនព្រមបើកឬលើកតំកើងនូវ ការសិក្សាអបរំរបស់ពួកគេ ឱ្យមានគុណភាពខ្ពស់ឡើយ បើយើងប្រៀបធៀប ទៅនឹងប្រទេសជិតខាង និងពិភពលោក ធ្វើឱ្យពួកគេមានការខកចិត្តជាខ្លាំង នេះតើមកពីមូលហេតុអ្វី? ខ្លាចគេចេះជាងខ្លួនឬ !? បើអញ្ចឹងមែន តើពួកគាត់ជាមនុស្សប្រភេទណា ? ជាមនុស្សត្រួតនៅក្រោមគេ ឬក៏ជាមនុស្សត្រូវគេត្រួត !? បើអញ្ចឹងមែន វិស័យសិក្សាអបរំខ្មែរ នៅតែក្រោមគេនិងអន់ជាងគេអញ្ចឹងហើយ ! តើធ្វើយ៉ាងម៉េច ដើម្បីគេចឱ្យផុតពីភាពខ្ញុំកញ្ជះគេបែបនេះ ? ខ្មែរត្រូវការផ្លះប្តូរអ្នកដឹកនាំ ជាចាំបាច់ ដោយខានមិនបាន។ គឺត្រូវរកអ្នកដឹកនាំ ដែលមានចិត្តទូលំទូលាយ មិនចង្អៀតចង្អល់ មិនរិតត្បិតការសិក្សាអបរំ មិនរិតត្បិតសិទ្ធិសេរីភាព មិនរើសអើង និងមិនប្រកាន់បក្សពួក ដែលអាចធ្វើការបានជាមួយ បក្សពួកគ្រប់បែបយ៉ាង ឬមនុស្សចម្រុះគ្រប់ប្រភេទ និងមិនរណបគេ ហើយមានគោលជំហរឯករាជម្ចាស់ការ ។ គឺអ្នកដឹកនាំ ដែលមិនចេះខ្លាចអ្នកចេះដឹង គឺអ្នកដឹកនាំ ដែលចេះស្រឡាញ់រាប់អានអ្នកចេះដឹង មិនមែនឃើញអ្នកចេះដឹង មកក្បែរភ័យខ្លាច គេមកដណ្តើមអំណាចខ្លួន ហើយរកល្បិចធ្វើល្បិចកំទេចគេចោលនោះទេ នេះជាអ្នកនយោបាយទាបថោកបំផុត ដែលខ្មែរយើងទាំងអស់គ្នា ត្រូវតែជៀសវាងជាដាច់ខាត ! ត្រូវតែចៀសវាងជាដាច់ខាត !! ជាដាច់ខាត !!!

      ចូលចិត្ត

  3. និយាយ​ពី​សៀវភៅ​ដែល​លោក​និយាយ​ខាង​លើ ខ្ញុំ​ចាប់​អារម្មណ៍​ណាស់ អាច​បង្ហាញ​ក្រប​វា​ឲ្យ​ខ្ញុំ​មើល​ផង​បាន​ទេ ក្រែង​លោខ្ញុំ​ស្គាល់/មាន ។

    ចូលចិត្ត

  4. សំរាប់ពួករៀនជំនាន់ខេមរយានកម្ម ក្បួនហ្នឹងដូចហួសសម័យហើយ ។
    ស្រុកយើង ក្បួនវេយ្យាករណ៍ទាក់ទងនឹងរបបដឹកនាំ ខុសពីស្រុកគេដែល
    កែប្រែសំរួលទៅមុខជានិច្ច មិននាំគ្នាបកទៅរកក្បួនមុនៗដែលបានសំរេច
    កែសំរួលកន្លងរួចមកហើយទេ ។

    ចូលចិត្ត

    • បើតាមខ្ញុំស្មានមើលទៅ (ដោយសារមិនទាន់បាន ត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់) ថា វេយ្យាករណ៍ខ្មែរពិស្តារនេះ មិនទាន់ហួសសម័យនៅឡើយទេ របៀបការសរសេរ និងការប្រើឃ្លាប្រយោគនៅដដែល លើកលែងតែពាក្យ មានគេបង្កើត និងបញ្ចូលថ្មី តែមិនទាន់បានឯកភាពគ្នា ទាំងស្រុងដែរទេ នៅជជែកវែកញែកគ្នានៅឡើយ ។ ដូចខ្ញុំថាឬនិយាយនៅប៉ុស្ត គេផ្សេងដែរ យើងអាចកែបាន តែមិនមានភាពរលូនដូចផស់គេ ដែលមានរួចមកហើយទេ ទាំងភាសាបាលី ទាំងសម្រាយ គ្រាន់តែចាប់ផ្តើមមើល ឬអានក៏ចដឹងបានដែរថា វាខុសពីធាតុដើម ដែលធ្លាប់បានមើលឬអាន ខ្មែរយើងជំនាន់ថ្មីនេះ ដូចជា មិនទាន់មានអ្នកជំនាញការណ៍ខាងអក្សរសាស្រ្តហ្នឹង ឱ្យបានច្បាស់លាស់នៅឡើយទេ ឬក៏នៅកៀនកោះណា ខ្ញុំអត់ទាន់ដឹង ក៏មិនដឹង ។ បើតាមយោបល់របស់ខ្ញុំ ខ្មែរយើងគួរអភិវឌ្ឍតួរអក្សរនិងស្រៈ កុំឱ្យមានជើងនិងសក់ ដែលពិបាកសរសេរ តែវាត្រូវបាត់បង់ភាពដើមរបស់វា តែគួរត្រូវសាកលមើល តើវាមានខុសប្លែកយ៉ាងម៉េច ?

      ចូលចិត្ត

      • Lovepeehs05: កែ​តួអក្សរ​ខ្ញុំ​យល់​ថា​អាក្រក់​មើល​ណាស់ ដូច​សម័យ​អង្គុលីលេខ គេ​បាន​ព្យាយាម​កែ​ច្រើន​ណាស់ តែ​វា​ពិបាក​ទទួល​យក​ពេក ទើប​យើង​ត្រូវ​រក្សា​វា​នៅ​ដដែល ។ អក្សរ​ចិន ជប៉ុន កូរ៉េ ឥណ្ឌា គេ​ពិបាក់​ជាង​យើង​ទៅ​ទៀត​ទម្រាំ​សរសេរ​បាន​មួយ​ពាក្យ​ត្រូវ​ចុច​ច្រើន​គ្រាប់ចុច​ណាស់ តែ​គេ​នៅតែ​រក្សា​វា​ទុក​ព្រោះ​វា​ជា​តម្លៃ​នៃ​វប្បធម៌​និង​អត្តសញ្ញាណ​នៃ​ជាតិ​នីមួយៗ ។

        ចូលចិត្ត

    • ក្បួន​នេះ​អត់​មាន​ហួស​សម័យ​ទេ គឺ​នៅ​តែ​ប្រើ​ជានិច្ច​ប្រសិនជា​ខ្មែរ​នៅ​ប្រើ​អក្សរ​និង​ពាក្យពេចន៍ ព្រមទាំង​ការសរសេរ​យក​វចនានុក្រម​ជា​គោល ។ ប៉ុន្តែ​វា​ហួស​សម័យ​ប្រសិនជា​ប្រើ​របៀប​សរសេរ​បែប​សម័យ​យួន​គ្រប់គ្រង​និង​បន្ត​រហូត​ដល់​ឆ្នាំ២០១០ ។ សម័យ​ខេមរយានកម្ម​គេ​ច្បាស់លាស់​ណាស់​មិនមែន​ចេះតែ​ថា​ដូច​សម័យ​ក្រោយ​នេះ​ទេ ។ មែនហើយ​ប្រទេស​គេ​អភិវឌ្ឍ​លើ​ក្បួនខ្នាត​អក្សរសាស្ត្រ​រហូត​តែ​យក​មក​ប្រៀប​នឹង​ស្រុក​ខ្មែរ​អត់​បាន​ទេ ដោយ​ខ្មែរ​មិន​ទាន់​ផ្លាស់ប្ដូរ​នៅ​ឡើយ ហើយ​ក្បួន​ចាស់ៗ គឺ​ជា​ឯកសារ​យោង​សម្រាប់​យក​មក​ពិចារណា​និង​ផ្លាស់ប្ដូរ​កែប្រែ​ទៅ​ថ្ងៃ​មុខ ។

      ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s