ក្នុងនាមខ្ញុំព្រះករុណាអាត្មាភាព ជាកូនចៅខ្មែរអង្គរ សូមធ្វើសេចក្តីគ្រាំទ្រដល់ សប្បុរសជនគ្រប់រូប ដែលមានចិត្តគំនិតចេះ ឈឺឆ្ងាល រក្សាការពារនូវ វប្បធម៌-អរិយធម៌ជាតិខ្មែរ មានកេរ្តិ៍តំណែល ដែលបុព្វបុរសខ្មែរ បានសាងសង់បន្សល់ទុក ជាប្រាង្គប្រាសាទ រាប់រយ រាប់ពាន់ នៅលើទឹកដីខ្មែរ ពីការបំផ្លិចបំផ្លាញ គ្រប់រូបភាព ទោះតូចទោះធំ ទោះតិចទោះច្រើន ដោយចេតនាឬអចេតនាក្តី ។
ខ្ញុំព្រះករុណាអាត្មាភាព សូមគាំទ្រដល់សប្បុរសជនគ្រប់រូបណា ដែលអាចជួយបញ្ចេញជាមតិយោបល់ ទាក់ទៀនកែលំអរគ្រប់បែបយ៉ាង ដើម្បីអភិរក្សអភិវឌ្ឍ ឬ រក្សាការពារនូវ វប្បធម៌-អរិយធម៌ជាតិខ្មែរ កេរ្តិ៍តំណែលខ្មែរ គ្រប់បែបយ៉ាង ជាពិសេស ប្រាង្គប្រាសាទខ្មែរអង្គរ រាប់រយរាប់ពាន់ ដែលបុព្វបុរស ខ្មែរជំនាន់ដើម បានសាងសង់បន្សល់ទុក នៅលើទឹកដីខ្មែរ (ខ្មែរលើ-ខ្មែរក្រោម-ខ្មែរកណ្តាល) ។
រដ្ឋាភិបាលខ្មែរ មិនគួរត្រូវមានការគៀបសង្កត់ ការហាមឃាត់ ការបំផិតបំភៃ ការប្តឹងផ្តល់ ការគំរាមកំហែង ការប្រមាថមើលងាយ ការចាប់ចង ឬការដាក់ទោសពៃ ដល់ជនដែលគ្រាន់តែ បញ្ចេញមតិយោបល់ ដើម្បីរក្សាការពារនូវ ផលប្រយោជន៍ជាតិខ្មែរ ទាំងនោះឡើយ ។
ដូចជាករណីយ៍របស់លោក មឿង-សុន ប្រធានអង្គការមូលនិធិ ទ្រទ្រង់អរិយធម៌ខ្មែរ ដែលត្រូវបាន រដ្ឋាភិបាលខ្មែរ ចោទប្រកាន់គាត់ អំពីបទបរិហារកេរ្តិ៍ និយាយពាក្យមិនពិត ហើយបន្ទាប់មក បានចោទប្រកាន់គាត់ អំពីបទញុះញង់ ដោយគ្រាន់តែ បញ្ចេញមតិ ក្នុងការព្រួយបារម្ភ ខ្លាចក្រែងខូចខាត ប្រាង្គប្រាសាទអង្គរវត្តខ្មែរ តែប៉ុណ្ណោះ ហើយបានកាត់ទោស កំបាំងមុខអោយជាប់គុកពីរ (២) ឆ្នាំនោះ គឺមិនត្រឹមត្រូវទេ ។ ជនជាតិខ្មែរគ្រប់រូប គួរត្រូវបានលើកដំកើង ពីរដ្ឋាភិបាលខ្មែរ អោយខ្មែរគ្រប់រូប ចេះរក្សាការពារ នូវវប្បធម៌-អរិយធម៌ជាតិខ្មែរ នូវកេរ្តិ៍តំណែលវត្ថុបុរាណខ្មែរ នូវប្រាង្គប្រាសាទខ្មែរ រាប់រយរាប់ពាន់ ដែលបុព្វបុរសខ្មែរបាន សាងសង់និងបន្សល់ទុក នៅលើទឹកដីខ្មែរ សម្រាប់ខ្មែរគ្រប់រូប ដើម្បីប្រើប្រាស់និងបានជាផល ប្រយោជន៍គ្រប់បែបយ៉ាង សម្រាប់កូនចៅខ្មែរគ្រប់គ្នា។ រដ្ឋាភិបាលខ្មែរ គ្រប់ជាន់ថ្នាក់ មិនត្រូវមានការរិតត្បិត បំផិតបំភៃ គម្រាមកំហែងខ្មែរគ្រប់រូប ដោយគ្រាន់តែបញ្ចេញ ជាមតិយោបល់ ដើម្បីរក្សាការពារ ផលប្រយោជន៍ខ្មែរ វប្បធម៌-អរិយធម៌ជាតិខ្មែរ តម្លៃកិត្តិយសខ្មែរ បូរណភាពទឹកដីខ្មែរ ប្រាង្គប្រាសាទបុរាណខ្មែរ និងដីធ្លីព្រៃព្រឹក្សា ធនធានធម្មជាតិរបស់ខ្មែរ ឬរបស់ ប្រជាពលរដ្ឋខ្មែរនោះទេ ។
ខ្ញុំព្រះករុណាអាត្មាភាព សូមធ្វើសេចក្តីអំពាវនាវ ដល់រដ្ឋាភិបាលខ្មែរ ជាពិសេសដល់ សម្តេចតេជោ ហ៊ុន-សែន ដល់ព្រះមហាក្សត្រខ្មែរ នរោត្តម-សីហមុនី និងសម្តេចព្រះសង្ឃរាជខ្មែរ ទេព-វង្សធ្វើសហ ប្រតិប្តិការណ៍ ដើម្បីបញ្ចប់នូវការរិតដ្បិត ការបំផិតបំភៃ ការគំរាមកំហែង និងការប្រកាន់ទោសពៃ ដោយគ្រាន់ន់តែបញ្ចេញ មតិយោបល់ ដើម្បីរក្សាការពារ បូរណភាពដែនដី ព្រៃព្រឹក្សា ប្រាង្គប្រាសាទ បុរាណខ្មែរ ទ្រព្យសម្បត្តិ ផលប្រយោជន៍ខ្មែរ និងប្រទេសជាតិខ្មែរ ជាពិសេស ករណីយ៍ោលោក មឿង-សុន និងឯកឧត្តម សម-រង្ស៊ីជាដើម។ល។ ហើយខាងក្រោមនេះជា សេចក្តីអំពាវនាវ របស់ជនរងគ្រោះ លោកមឿង-សុន ។ សូមរដ្ឋាភិបាលខ្មែរ ពិចារណាឡើងវិញ ដើម្បីលើកលេងទោស អោយគាត់ចូលមកធ្វើ កិច្ចការរក្សាការពារ និងបំរើផលប្រយោជន៍ ខ្មែរតទៅទៀត ខ្ញុំព្រះករុណាអាត្មាភាព យល់ឃើញថា គាត់គ្មានទោសពៃអ្វីទេ ដោយគ្រាន់តែបញ្ចេញ មតិយោបល់នោះ ហើយក៏ពុំមែនជាការញុះញង់ដែរ គ្រាន់តែចង់ពន្យល់ និងផ្សប់ផ្សាយ អោយប្រជាពលរដ្ឋ និងរដ្ឋាភិបាលខ្មែរបានយល់ ដើម្បីធ្វើការទប់ស្កាត់ កុំអោយមានការប៉ះពាល់ ខូចខាតប្រាង្គប្រាសាទអង្គរ របស់ខ្មែរតែប៉ុណ្ណោះ គ្មានអ្វីជាងនេះទេ ។
ចូរមើលរូបភាពដែលដាក់ភ្លើងអំពូល នៅក្នុងប្រាសាទអង្គរវត្ត សំរាប់បញ្ចាំងនៅពេលយប់ ដែលផ្តល់ដោយ RFA/RFI ដូចខាងក្រោមនេះ ។៚
រូបថតខាងលើ មើលទៅដូចឃើញស្នាម គេដាប់ដាក់អំពូលភ្លើងមែន បើអញ្ចឹងមែន គឺច្បាស់ជាមានការ ប៉ះពាល់ដល់ប្រាង្គប្រាសាទអង្គរមែនហើយ !
រូបខាងលើ ជារូបគេដាក់អំពូលភ្លើងបញ្ចាំង បំភ្លឺក្នុងប្រាសាទអង្គរវត្តនាពេលយប់ កាលពីឆ្នាំ២០០៩ ដែលលោកមឿង-សុន និងប្រជាពលរដ្ឋខ្មែរ ជឿថាមានការប៉ះពាល់ សុខភាពប្រាង្គប្រាសាទ អង្គរវត្ត ដែលនាំអោយរដ្ឋាភិបាលខ្មែរខ្ញាល់ ដេញចាប់លោកមឿង-សុនដាក់គុក ។
រូបភាពខាងលើនេះ ជារូបភាពដែលគេបានដាក់ អំពូលភ្លើងបញ្ជាំង ទៅលើកំពូលប្រសាទអង្គរវត្ត កាលសម័យសង្គមរាស្ត្រនិយម កាលពីខែតុលាឆ្នាំ១៩៦៤ ។ មិនឃើញមានគេដាប់ថ្មដាក់ទេ ។ រូបភាពនេះ ខ្ញុំព្រះករុណាអាត្មាភាពបានរកឃើញ នៅក្នុងទស្សនាវដ្តីអាមេរិកាំង ដែលគេបានថតដាក់ផ្សាយកាលពី ៤៧ ឆ្នាំមុន។
ឆ្ងល់ដែរ ! តើហេតុអ្វី បានជាសរសេរអក្សរ ចេញពណ៌ខ្មៅចឹង ? សូមជួយប្រាប់ផង !
ចូលចិត្តចូលចិត្ត