5 comments on “ការរើសអើងជាបញ្ហាចម្បងរបស់យុវជននៅក្រុងភ្នំពេញ!

  1. ឮសូរតាមពាក្យចរចាមអារាមថា សិស្សនិស្សិត នៅទីក្រុងភ្នំពេញ ភាគច្រើនជាជើងកាង និងប្រកាន់បក្សពួកសម្បើមណាស់ កាងទាំងតុអង្គុយ កាងទាំងបន្ទប់រៀន កាងទាំងសាលារៀន កាងខាងនិយាយស្តី កាងទាំងស្រីញីរ មិនឱ្យសិស្សនិស្សិត មកពីជនបទប៉ះពាល់ទេ មែនទេ?

    ចឹងហើយបានជា យើងឃើញមានរាលដាល ចូលដល់ភូមិវើតប្រិសផងដែរ នេះជាចំហាយខាង ជើងកាង។ បើមានមែនយើងគួរតែ មានការកែប្រែ នេះជាទម្លាប់មិនល្អទេ មិនល្អយ៉ាងម៉េច មិនល្អដោយសារពួកខ្ញុំ ជាអ្នកមកពីស្រុកស្រែ រកពឹងពាក់អាស្រ័យផងមិនបាន ។ ពួកយើងខ្ញុំ មកពីស្រុកស្រែសង្ឃឹមថា មកដល់ក្រុងច្បាស់ជា បានមកក្រេបជញ្ជក់ នូវតម្រិះវិជ្ជាគ្រប់យ៉ាង និងព្រមទាំងទំនៀមទំលាប់ខ្មែរផង តែផ្ទុយទៅវិញ អ្កកក្រុងបែរជារើងអើងទៅវិញ គួរឱ្យសោក ស្តាយណាស់ ឥឡូវឱ្យពួកខ្ញុំទៅទីណា? ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សាប៉ូលិស!

    ចិត្តអាក្រក់ម្លេះ! មិននឹកនាគ្រាសង្គ្រាម បានសម្លាប់ខ្មែរអស់រាប់លាននាក់ទេអី! ចង់រស់តែគ្នាឯងម្នាកឯង ចង់សប្បាយគ្នាឯងតែម្នាក់ឯង ចង់មានតែក្នាឯងម្នាក់ឯង កើតដែរឬអី?
    ចែកគ្នាអ្នកស្រែចំការខ្លះទៅ វាថី!

    ចូលចិត្ត

  2. មែនហើយបង..យើងជាខ្មែរដូចគ្នា ត្រូវមានចិត្តរាក់់ទាក់់
    និងជួយគ្នា ទៅវិញទៅមក ទើបស្រុកយើងកើតសេចក្ដីសុខសប្បាយទាំងអស់់គ្នា!
    ក្រសួងអប់់រំត្រូវយកចិត្តទុកដាក់់អោយមែនទែនចំពោះ
    ចរិកឫកពាររបស់់សិស្សជាពិសេសយុវជនតែម្ដង ដែលរួមគ្នាជាក្រុមខូច ក្រុមខិល
    ក្រុមកាងឫក្រុមកោង …ជាពិសេសកូនលោកធំដែលក្អេងក្អាង មានលុយមានអំណាច
    មានអាវុធ បន្លាចគេឯង។
    ខ្ញុំ SAM

    ចូលចិត្ត

  3. កាល​ពីមុន​ប្រហែល​អញ្ចឹង តែ​ឥលូវ​នេះមិន​សូវទេ។
    ឥលូវ​គេ​ប្រកាន់មាន​ក្រ​វិញ។ គេ​អួត​ទ្រព្យសម្បត្តិគ្នា។ គេ​អួត​សម្ភារៈ​គ្នា។
    គេនាំគ្នា មើល​ងាយ​គ្នា​ទៅវិញ​ទៅមក។

    ដូច្នេះមិនមែន​ទាល់​តែ​ស្រែបាន​គេ​មើល​ងាយទេ អោយ​តែ​ក្រ​ជាង​មើល​ងាយ​បាន​ហើយ។

    អ្នក​ធំមើល​ងាយ​អ្នក​តូច
    អ្នក​មាន​មើល​ងាយ​អ្នក្រ​ជាង
    ម៉ូតូ​ឌុប​មើល​ងាយ​តាស៊ីក្លូ
    តា​ស៊ីក្លូ មើល​ងាយ​ប៉ូលីស​ចរាចរណ៍ ….

    ចូលចិត្ត

  4. ខ្ញុំអត់យល់ពីសង្គមដូចនេះទេ ហេតុអីចាំបាច់ធ្វើយ៉ាងហ្នឹង? និយាយទៅខ្ញុំមិនមែនអ្នកក្រុង ក្រែងមិនយល់ពីពួកគេតែ ខ្ញុំក៏មិនដែលឃើញនរណាធ្វើយ៉ាងហ្នឹង ហើយទទួលបាននូវការកោតសរសើរ កិតិ្តយស អីនោះដែរ។ មួយទឿត ចារឹកជាន់ពន្លិច ខ្ញុំហួសចិត្ត សូម្បីតែមិត្តភក្តដ៏ជិតស្និតរបស់ខ្ញុំក៏គេប្រកាន់គំនិតនេះដែរ សព្វថ្ងៃខ្ញុំជាសិស្សសាលាទេ ខ្ញុំរៀនអីចេះអីមិនដែលលាក់លឿមទេ មានតែជួយណែនាំគេបន្ថែមបើគេចង់ តែបើគេវិញអត់មានអីចឹងសោះ ហើយថែមទាំងជាន់ពន្លិចយើងទៀត ពេលដែលយើងមិនដល់គេ។ខ្ញុំស្អប់ចរឹកនេះណាស់ ពេលខ្លះខ្ញុំពិតជាធុញទ្រាន់នឹងពួកគេ រហូតលេងចង់ធ្វើដឹងលឺជាមួយ តែខ្ញុំក៏មានមនសិការមួយថា បើយើងមិនធ្វើអ្នកណាធ្វើ? ខ្ញុំខ្លាចក្រែងនេះក្លាយជាទំលាប់អាក្រក់របស់ក្មេងស្រករក្រោយៗ ខ្ញុំបារម្ភពីបញ្ហាស្រុកជាតិទៅថ្ងៃមុខ។ ខ្ញុំជាក្មេងសម័យក្រោយនេះទេ ខ្ញុំមិនយល់ពីសម័យមុនយ៉ាងម៉េចនោះទេ តែខ្ញយល់ថា ទង្វើនេះវាមិនមែនពិបាកុអ្វីនឹងធ្វើទេ វាក៏ដុចនឹងសីលធម៏រស់នៅធម្មតា។ ខ្ញជាមនុស្សស្មោះត្រង់នឹងអ្នកដទៃ នឹងការងារ តែខ្ញដឹង ក្នុងចិត្តុអ្នកដទៃគ្មាននរណាគិតសរសើរពីយើងទេ តេខ្ញុំក៏មិនប្រាថ្នាចង់បានពាក្យនោះដែរ តែពូកគេបែរជានិយាយថា យើងជាមនុស្សល្ងង់ ឆោត មិនចេះកែប្រែ… គិតមើល៏ ខ្ញុំហួសចិត្ត! មិនដឹងថាពេលណាទើបផ្នត់គំនិតខ្មែរយើងពីសម័យមុនរស់ឡើងវិញទេ ខ្ញុំធុញទ្រាន់នឹង សភាពបែបនេះណាស់ !

    ចូលចិត្ត

  5. សូមអរគុណ sambatt, វិចិត្រ, និង ភារៈ ដែលបានចូលបញ្ចេញមតិ និងផ្តល់ជាយោបល់!
    នៅពេលដែលយើង និយាយអំពីការរើសអើង ការប្រកាន់បក្សពួក ឬការមើលងាយមើលថោក គ្នា យើងចង់សំដៅទៅលើ តម្លៃនៃការសិក្សាអប់រំ ឬសំដៅឱ្យចំគឺ “សុជីវធម៌” តែម្តង។ ចឹងបាន ន័យថា បើយើងបានរៀនសូត្រ ដល់ថ្នាក់វិទ្យាល័យ ឡើងទៅ គឺយើងច្បាស់ជាបានយល់ដឹង នូវអត្ថន័យនៃ សុជីធម៌ នេះពេញបរិបូណ៌ហើយ, មែនទេ? ចឹងសិស្សនិស្សិត នៅទីក្រុងគួរ ណាស់សំជាអ្នក អាចពឹងពាក់អាស្រ័យបាន សំជាគំរូខាងសិលធម៌ ដល់សិស្សានុសិស្សទាំង ឡាយនៅជនបទ, មែនទេ? កាលពីជំនាន់មុន មនុស្សក្មេងចាស់ប្រុសស្រីគ្រប់រូប តែងតែគោរព ស្រឡាញ់ រាប់អានណាស់ ចំពោះអ្នកដែលមានតម្រិះវិជ្ជាខ្ពស់យ៉ាងនេះ ពីព្រោះអ្នកចេះម្នាក់ៗ អាចផ្តល់នូវតម្រិះវិជ្ជា អាចជួយ ដល់អ្នកជនបទស្រុកស្រែច្រើនណាស់។ ពួកគេមិនរើសអើង មិនមើលងាយមើលថោក អ្នកស្រែឬអ្នកក្រទេ, មែនទេ? ហើយពួកគាត់អ្នកចេះនោះ មិនចេះខ្វះ ប្រពន្ធឬប្តីទេ គឺគេលើកឱ្យតែម្តង ចឹងបានជាមិនមាន ហ្គេយ៍ (gay) ទេពេលនោះ។

    យើងអ្នកមានគួរតែយល់ដឹងដែរថា តើមានដោយសារអ្វី? ធ្វើជំនួញជួញដូរ ឱ្យពីណា! ជាមួយពី ណា! បានផលផ្លែផ្កា ក៏ដោយសារជីរជាតិដី រីដើមរុក្ខជាតិនាៗ ដុះលូតលាស់ឡើង ក៏ដោយ សារជីរជាតិដី យើងមិនត្រូវភ្លេចទេ! បើភ្លេចហើយអ្នកនោះ រុក្ខជាតិនោះ តែងតែវិនាសទៅវិញ មិនខានឡើយ។

    ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s