7 comments on “ស្រ្តីខ្មែរធ្លាប់ជាមេដឹកនាំប្រទេស…!

  1. តើហេតុអី បានជាស្រ្តីបានបាត់បង់នូវ តួរនាទីដឹកនាំដ៏សំខាន់នេះ? បើតាមមតិយោបល់ របស់ខ្ញុំ យល់ឃើញថា៖

    ទី១_ស្រ្តីមិនបានកាន់ខ្ជាប់នូវ តួរនាទីរបស់ខ្លួនជាស្រ្តី ជាម្តាយ ដែលជាអ្នកគ្រប់គ្រង ឬជាអ្នក ដឹកនាំ ដោយពឹងផ្អែកទាំងស្រុងទៅលើបុរស និងដោយការធ្វេសប្រហែស មិនព្រមបន្តរការ សិក្សាអបរំ នូវបច្ចេកទេសឬវិជ្ជា ខាងការគ្រប់គ្រង ខាងការដឹកនាំ ឬនយោបាយដឹកនាំទេ។

    ទី២_តាំងពីយូរលង់ណាស់មកហើយ ស្រ្តីឬស្ត្រីជាម្តាយ បានចាញ់កិច្ចកល ឬនយោបាយរបស់ បុរស ដែលសន្យានិងខ្លួនថា មិនបាច់ធ្វើការងារអ្វីទេ ទុកឱ្យបងធ្វើជំនួសវិញ ដោយគ្រាន់តែនៅ ផ្ទះមើលកូនមើលចៅ ដាំបាយទុកដាក់ចានឆ្នាំង និងមើលការខុសត្រូវផ្ទះសំបែង ឬធ្វើការងារ ស្រាលៗប៉ុណ្នឹងបានហើយ។

    បើតាមពិនិត្យមើលទៅ ពួកគាត់បានឯកភាពគ្នាទាំងស្រុង ហើយបានអនុវត្តនូវគោលការណ៍ នេះយ៉ាងខ្ជាប់ខ្ជួនត្រឹមត្រូវជាទីបំផុត។ ដូច្នេះគ្រួសារខ្មែរនិមួយៗ មានការរីកចម្រើនយ៉ាងខ្លាំង កាលពេលនោះ។ តែសព្វថ្ងៃនេះ ស្រ្តីឬស្រ្តីជាម្តាយ មិនបានកាន់ខ្ជាប់នូវតួរនាទីរបស់ខ្លួន ដូច កាលពីជំនាន់ដើមទេ ដោយយល់ថា កិច្ចការផ្ទះគ្មានតម្លៃទេ ហើយបុរសវិញ ក៏មិនសូវឱ្យតម្លៃ ដែរ។ អញ្ចឹងហើយបានជា បង្ករនូវភាពរញេយរញៃ គ្រប់បែបយ៉ាងក្នុងសង្គមគ្រួសារនិមួយៗ

    ស្រ្តីឬស្រ្តីជាម្តាយ មិនបានយកចិត្តទុកដាក់ មើលកូនមើលចៅ មើលផ្ទះមើលសំបែង ដូចមុនទេ តែពួកគាត់រវល់ តុបតែងខ្លួន ដើរលេងហ៊ឺហា ព្រោកប្រាជ និងជល់កែវគ្នាឬប្រព្រឹត្តល្បែងពាលា ធ្វើព្រងើយ លុះប្តីជិតមកពីធ្វើការវិញ ទើបស្រវេស្រវាមកផ្ទះ ដាំបាយដាំទឹក និងដើររកស្រែក ហៅកូនចៅឱ្យចូលក្រោល។ល។ ដល់ប្តីមកដល់ផ្ទះ ស្តីបន្ទោស តាំងយកសិទ្ធិមនុស្ស សិទ្ធិស្រ្តី មកប្រើគំរាមប្តី តាំងអីតាំងប្តឹងអង្ការឱ្យជួយ។ ខ្លះអត់ប្តឹងអង្ការទេ មួរដៃអាវ សង្ខើញសំពត់ ទាញកាំបិតតាំងតោ តទល់ជាមួយប្តី ខ្លាំងមែនទែន អត់ខ្លាំងខាងរកស៊ី ឬរៀនសូត្រទេ!

    នេះគ្រាន់តែជាមតិយោបល់ របស់ខ្ញុំមួយចំនួន ពាក្យគួរពុំគួរ សូមពិចារណា និងផ្តល់ជាមតិ យោបល់ផង។

    សូមអរគុណ!

    ចូលចិត្ត

  2. តើហេតុអីបានជា បុរសទទួលស្គាល់និងគោរព ស្រ្តីឬស្ត្រីជាម្តាយ ធ្វើជាមេដឹកនាំ កាលជំនាន់ ដើមនោះ?

    បើតាមការយល់ឃើញរបស់ខ្ញុំ គឺមនុស្សយើងគ្រប់ភេទ បានកើតមកតាំងពីតូច រហូតដល់ធំដឹង ក្តី ឃើញតែស្រ្តីជាម្តាយ ចញ្ចិមបីបាច់ថែរក្សាគ្រប់ពេលវេលា ស្លាប់រសអត់ស៊ីមានស៊ី គឺលើស្រ្តី ជាម្តាយហ្នឹងហើយ។

    អាស្រ័យដោយហេតុនេះហើយ បានជាបុរសឬមនុស្សខ្មែរយើង តែងតែគោរពម្តាយដូចព្រះ អញ្ចឹង។ ដូច្នេះម្តាយមានអំណាច មានសិទ្ធិទូលំទូលាយណាស់ កាលជំនាន់នោះ។ គឺយើង ពុំបានមើលឃើញ បុរសជាឪពុកថាជាអ្នក មានគុណដូចស្រ្តីជាម្តាយទេ ពីព្រោះតែបុរសជា ឪពុក មិនបាននៅបីបាច់ថែរក្សា កូនប្រុសស្រីជារៀងរាល់ថ្ងៃ ដូចស្រ្តីជាម្តាយទេ គឺបុរសជាឪពុក រវល់ចេញទៅរកស៊ីធ្វើការងារ ឬបរបាញ់សត្វ ដើម្បីយកមកចិញ្ចឹមកូនៗនិងស្រ្តីជាម្តាយ។ ហើយការចេញទៅរកបរបាញ់សត្វនោះ គ្រោះថ្នាក់ណាស់ ជួនកាលបានត្រឡប់មកផ្ទះវិញ ជួនកាលមិនបានត្រឡប់ មកជួបកូនជួបប្រពន្ធវិញទេ គឺគាត់បានស្លាប់ក្នុងព្រៃនោះទៅ។ ដូច្នេះស្រ្តីជាម្តាយមានតែ ខំរកស៊ីចិញ្ចឹមកូនតែម្នាក់ឯងទៅ ហ្នឹងហើយជាគុណរបស់ស្រ្តីជាម្តាយ មានធំធេងណាស់។

    អាស្រ័យដោយហេតុនេះហើយ បានជាកូនចៅទាំងអស់គ្នា បានលើកតំកើងស្រ្តីជាម្តាយ ឱ្យឡើងកាន់ជាមេដឹកនាំនោះ ពីព្រោះម្តាយមានទំនាក់ទំនង ជាមួយកូនចៅច្រើនជាង បុរសជាឪពុកច្រើនណាស់ កាលជំនាន់នោះ។ អំណាចវាស្ថិតនៅលើគុណសម្ប្តត្តិជាក់ស្តែង ដែលកូនៗបានឃើញផ្ទាល់ភ្នែក។ ដោយសារតែមនុស្សយើង កាលជំនាន់នោះ ពុំបានឬពុំទាន់ មានការរៀនសូត្រឱ្យបានចេះដឹងច្រើន ឬយល់ខុសត្រូវច្រើន ទើបមានការបែងចែកអំណាច មិនបានត្រឹមត្រូវ ដែលបណ្តាលឱ្យបុរសជាឪពុក ពុំសូវមានគុណសម្បត្តិដូចស្រ្តីជាម្តាយនោះ។

    នេះជាមតិយោបល់របស់ខ្ញុំ មួយចំនួន គ្រាន់យកជាការពិចារណា ឆ្លងឆ្លើយគ្នាបន្តរទៀត។

    ចូលចិត្ត

  3. ជំនាន់ព្រះនាងសោមាសោយរាជ្យនៅនគរគោកធ្លោកគីស្រីខ្មែរដណ្តឺងប្រុស។
    សូមបីតែព្រះនាងសោមាក៍ត្រួវរើសគួរស្រករដោយមាតាបិតាដណ្តឺងព្រះរាជកុមេរុព្រះថោងជួន
    ព្រះនាង។

    សព្វថ្វែស្រីខ្មែរនៅមានអំណាចច្រើនជាងស្រីចិននឺងស្រីក្លឺងព្រោះថាស្រីខ្មែរមានអំណាចយកប្តី
    ទៀតស្រីចិននឺងស្រីក្លឺងមិនអាច។

    ចូលចិត្ត

  4. អរគុណ ជីវ័ណ ខ្ញុំទទួលស្គាល់ តែកាលពីដើមមិញ ខ្ញុំចេះតែឆ្ងល់ថា កូនចៅចិន រៀបការហើយ គេឱ្យទៅនៅចាមួយខាងប្តីបំរើប្តី។ ហើយឆ្ងល់ស្ត្រីឥណ្ឌាដែរ គេតែងទិញប្តីឬដណ្តឹងប្តី កាលនោះ មានព្រះសង្ឃខ្មែរយើង ដែលបានទៅរៀននៅឥណ្ឌា កាលមុនសង្គ្រាមឬសម័យ ប៉ុលពតឬខ្មែរក្រហម ព្រះអង្គរៀនបានចប់ខាងបណ្ឌិត ហើយសឹកពីផ្នួសរស់នៅធ្វើការនៅ ប្រទេសឥណ្ឌា ហើយមានស្រ្តីឥណ្ឌាចូលដណ្តឹងគាត់ តែគាត់មិនទាន់ចង់បានប្រពន្ធទេ គាត់ក៏បដិសេធ ខ្ញុំថា យី! បុរសខ្មែរយើងមានតម្លៃណាស់តើ! ខ្ញុមបានសន្ទនាក្នុងទូរស័ព្ទជាមួយ គាត់ កាលខ្ញុំបួសលើកទីពីរ។

    ខ្ញុំគិតថា មិនទាន់យកប្រពន្ធទេ ចាំឱ្យស្រីៗមកដណ្តឹងដែរហើយមើលទៅ!

    ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s