សន្តិសុខ

សន្តិសុខ _ គឺការងារទាំងឡាយ ដែលទាក់ទងទៅនឹង ការការពារប្រទេសជាតិ ប្រជាជន ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទួទៅ ។

14 comments on “សន្តិសុខ

  1. ការការពារប្រទេសជាតិ ប្រជាជន ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទួទៅ គឺជាកាតព្វកិច្ច របស់ អស់លោក ប៉ូលីស ទាហាន​ ប៉េអឹម និងអង្គរក្ស តែបើមានពួកគាត់ហើយ បែរជាមិនមាន​សន្តិសុខពេញ​លេញ រឺបង្កការភ័យខ្លាចដល់ប្រជាជន តើនោះបណ្តាលមកពីកត្តាអី្វ?

    ចូលចិត្ត

  2. កត្តាដឹកនាំ​ ​ជាមូលដ្ឋានគ្រឹះ​ និងជាជំហានដំបូងនៃការកសាងអ្វីៗសព្វបែបសព្ចយ៉ាង ហើយទាំងនោះ​សុទ្ឋតែមាន​ច្បាប់ មានបែប មានបទ​ ។ (1)

    កត្តាប្រជាជន បើយើងក្រលេកមើលពីប្រជាជននៅស្រុកយើង ទើបតែងើបចេញពីសង្រ្គាម ទើបតែអភិវឌ្ឍន៏ ការយល់ដឹង យើងមិនទាន់អាចនិយាយថាឥតខ្ចោះនៅឡើយ បើនិយាយ​ពីផ្នត់គំនិត និងអារម្មណ៍នៅមានការភ័យខ្លាច ការសង្ស័យ ។ល។ បើគិតពីអាយុសាមប្លាយ​ឡើងទៅ ហើយអ្នកទាំងនោះសុទ្ឋតែជាម្តាយ ឪពុក ។ល។ (2)

    ហើយមតិផ្សេងទៀត គាត់យល់ថា គិតតែពីរកសីទៅ គ្មានអ្នកណាឲ្យយើងទេ។
    មតិមួយវិញទៀតយល់ថា ត្រូវតែនាំគ្នាតសូ៑ ដើម្បីកុំឲ្យគេគាបសង្កត់​ ដើម្បីយុត្តិធម៌ យើងនិង​​ ឈ្នះនៅថ្ងៃណាមួយ តែចំលើយដែលតបនិងទង្វើរនោះពេលខ្លះ គឺសេរ៉ូ។ (3)

    ឯមួយទៀត ខំរៀនទៅកូន ដើម្បីខ្លួនឯង ថ្ងៃក្រោយកុំឲ្យគេមើលងាយ គាប់សង្កត់,,,,កូនខ្លះពិត​ជាធើ្វតាមម៉ែឪ ឯកូនខ្លះមិនត្រឹមតែមិនស្តាប់ ហើយថែមទាំងជេរទៀតផង ដល់ពេលមិនចេះ យោងអាត្មាបែរជាបន្ទោសគ្រូ.បន្ទោសសង្គមថាយកអរិយធម៌មិនល្ឡ….ចុះអ្នកដែលល្ឡគេយក​ពីណា?ហើយត្រង់ណាជាចំនុចចាប់ផ្តើមរបស់គេ?? គេនៅក្នុងសង្គមជាមួយយើងហេតុអី្វគេ​មិន​ដូចយើង? (4)
    បើតាមខ្ញុំគិត ចំនុចដែលល្ឡ. ចំនុចដែលចាប់ផ្តើម ទាំងនេះត្រួយ ព្រោះពាក្យថាត្រួយជារបស់​អ្វីដែលលាស់ថ្មី។ ខ្ញុំគ្រាន់តែដឹងថា ពេលខ្លះពូជល្ឡតែផ្លែចត់ ពេលខ្លះផ្លែល្ឡតែដើមអាក្រក់..។

    លោកពូ ខ្ញុំគិតទៅគិតមក ដូចជាវិលមុខអស់ហើយ មនុស្សបន្ទោសសង្គម ឯអ្នកដឹកនាំសង្គម​បន្ទោសមនុស្ស តើមានវិធីសាស្រ្តណាមួយ ដែលឋិតនៅកណ្តាល កុំឲ្យយកលេស ប្រែក្លាយជាហេតុផល ហេតុផលនោះ មកតវ៉ា រាប់រយឆ្នាំ?

    សំរាប់គំនិតខ្ញុំផ្ទាល់ គួរតែកុលបុត្រ កុលធីតាដែលជាទំពាំងស្នងប្ញស្សី ខិតខំរៀនសូត្រ ប្រកាន់សច្ចះធម៌ មេត្តាធម៌ គុណធម៌….ទាំងនេះជាស្នួលនៃចំនុចល្ឡតូចៗ​ ដែលអាចផ្សំគ្នា​ជាកំលាំងដ៏មហិមាដែលអាចរីកសាយគ្រប់ទិសទី………..។

    សូមទោសលោកពូទុកជាមុន រាល់ការលើសលួសរឺខ្វះខាត់ពាក្យសំដីត្រង់ណាមួយសូមជួយ​ណែនាំ​ផងព្រោះនេះ​គ្រាន់ជា​គំនិត និងការគិតដ៏ក្មេងខ្ចីរបស់ខ្ញុំទេ។

    អរគុណដែលលោកពូ​បានបង្កើតប្លុកមួយនេះឡើង នេះជាផ្នែកមួយនៃការចែករំលែក​ទៅ​មនុស្សគ្រប់រូប។

    ចូលចិត្ត

    • បើតាមមតិយោបល់របស់ខ្ញុំ ខ្មែរយើងត្រូវការ រៀបចំរចនាសម្ព័ន្ធនយោបាយថ្មី ពីព្រោះថា រចនាសម្ព័ននយោបាយចាស់ វាឡោកអស់ហើយ ប្រើលែងកើតហើយ ដូចម៉ាស៊ីនឡាន វាឡោកអស់ហើយ គេត្រូវប្តូរម៉ាស៊ីនថ្មី ទើបឡាននោះអាច ដំណើរការទៅមុខបាន ហើយថៃកុងឡានក៏ត្រូវដូរដែរ ពីព្រោះគាត់ប្រសព្វបើកតែ ជាមួយឡានចាស់ៗ បើកឡានថ្មីមិនកើតទេ បើកឡានថ្មីឃ្លីងឃ្លោងៗ ធ្វើឱ្យយើងឈឺក្បាលវិលមុខអញ្ចឹងហើយ ហើយម្យ៉ាងទៀត គាត់ប្រហែលជាអ្នក ញៀនថ្នាំជក់ និងថ្នាំត្រាំស្រាផង បើកទៅតែងតែ លឿនជ្រុលឬក៏យឺតពេក ហើយមានពេលខ្លះ បើកជាន់គេជាន់ឯង! បើមានស្រីស្រស់អង្គុយក្បែរវិញ មិនបាច់និយាយទេ ញញឹមដាក់គេ មិនព្រិចភ្នែកទេ ! មិនថាអញ្ចឹង ?

      ចូលចិត្ត

  3. លោកពូបើយើងចង់រៀបចំរចនាសម្ព័ន្ធនយោបាយថ្មី គឺត្រូវមានអ្នកជំនាញ និង​អ្នកមានសម្ថភាព……ហើយត្រូវចំណាយពេលវេលាយូរណាស់ ។ ព្រោះដំនើរសេដ្ឋកិច្ច​ ប្រៀបបានដូចកូទខ្យងអព្ចឹាង តែបើយើងធ្វើការកែទំរង់ខ្លះៗ តើអាចល្អខ្លះទេ? តើគេព្រមទេ?
    (និយាយទៅមួយចំហានម្តងៗ…)

    បើយើងចង់ប្តូរម៉ាស៊ីនថ្មី តើយើងប្រាកដទេថាម៉ាស៊ីនថ្មីមិនស៊ីសាំង? ហើយតៃកុងថ្មីមិនចេះ
    ផឹកស្រា? បើម៉ាស៊ីនថ្មីមិនល្អយើងបន្តទៀតទេ? អ្នកនិយាយនិង អ្នកធ្វើខុសគ្នា ហើយអ្នក
    និយាយចង់មានឧ៏កាសធ្វើតែអត់បានធ្វើ មិនស្រុកយើងនៅតែអព្ចឹាងមែនទេ?

    ចូលចិត្ត

    • ពិតមែនហើយ យើងត្រូវអ្នកជំនាញការខាងការរៀបចំ អ្នកប្រសប់ ប្រហែលជាមិនមែនអ្នកចេះទេ ។ ការរៀបចំថ្មី បើតាមខ្ញុំយល់ មិនប្រើពេលយូរទេ ហើយការផ្លះប្តូរម្តងមួយៗ ជាគន្លិះសំខាន់ គឺយើងអាចផ្លះប្តូរជាបណ្តើរៗបាន ដោយមិនចាំបាច់ផ្លះប្តូរទាំងអស់តែម្តងទេ ។ តើយើងរៀបចំយ៉ាងម៉េច ឱ្យទទួលយកបានទាំងអស់គ្នា ? មិនថាបក្សកុម្មុយនិសឬសេរី ! ទើបស្រុកខ្មែរយើងវាបានសុខ ! ប្រទេសនិមួយៗមិនដូចគ្នា ទាំងអស់ទេ ! បើរៀបានល្អហើយ អ្នកបើកបរក៏ស្រួលដែរ ។ បើរៀបមិនត្រូវហើយ តែងតែត្រូវការគេជួយ ជ្រោមជ្រែង ពីមុខពីក្រោយ ពីចំហៀង ហើយពេលខ្លះគេត្រូវប្រើ ជន្លូញចាក់ផង ទើបបាន ! មិនថាអញ្ចឹង? និយាយឱ្យចំទៅគឺ “បញ្ចេកទេស” ក្នុងការរៀបចំ តែម្តង ! យល់ស្របទេ ? មានអ្នកមួយចំនួន ចង់បានយករបស់នេះ ទៅប្រើនិងរៀបចំដោយខ្លួនឯង ខ្ញុំគិតឃើញថា មិនអាចទៅរួចទេ ឬមិនបានជោគជ័យទេ ពីព្រោះយើងមិនមែនជាអ្នកបង្កើត មិនដឹងគោលបំណង របស់អ្នកបង្កើត គេនិងរៀបចំយ៉ាងណានោះទេ មិនមែនស្រួល ទេអស់លោក ! កុំភ្លេចគ្រូដើម ដេកដើរឈរអង្គុយ ស្ទង់ឬស្យង់ ២០ ឆ្នាំហើយ ! មិនមែនធ្វើតាមដោយឮគេថាទេ ហើយក៏មិនមែនចម្លងធ្វើតាមគេដែរ គំនិតត្រូវឯករាជទាំងស្រុង ! មិនលួចគំនិតគេទៅប្រើឡើយ ! នេះនិយាយពីគំនិតឬទ្រឹស្តី តែមិនមែននិយាយរឿង របស់របរសម្ភារៈ ប្រើប្រាសនោះទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាត្រូវមានការរួមផ្សំគ្នា មិនអាចនៅទោលបានទេ ។ សំណាបយោងដី ស្រីយោងប្រុស ! ។ល។៚…

      ចូលចិត្ត

  4. ខ្ញុំយល់ស្របលោកពូ !! តែសូមបន្ថែមបន្តិច បើពួកគាត់ដែលត្រូវចូលខ្លួនមកធ្វើ ពួកគាត់មាន
    បចេ្ចកទេស.មានអ្នកជំនាញ.មានអ្នកប្រសប់…..ហើយពួកគាត់អត់មានភាពមេត្តា.គុណធម៌
    សច្ចះធម៌​ និយាយរួមទៅគឺផ្លូវចិត្តដែលមានសមាធិទាប អព្ចឹាងភាពលោភលន់.ភាពកំណាច
    នៅតែមាននៅក្នុងខ្លួន ហើយវានឹងជះឥទ្ឋិពលដល់សង្ដមរហូត…..​មិនថាអព្ចឹាងមែនទេលោកពូ??

    ចូលចិត្ត

  5. ស្រីញញឹម ប្រហែលជាចង់និយាយ អំពីសមត្ថភាព អ្នកដឹកនាំ មែនទេ ? បើអញ្ចឹងមែន ប្រហែលជាមិនខុសទេ ! ប៉ុន្តែខ្ញុំចង់និយាយ អំពីសមត្ថភាព អ្នករៀបចំ រចនាសម្ព័ន្ធ នយោបាយ ដើម្បីដឹកនាំប្រទេសជាតិ ដូច្នេះតួរនាទីអ្នកទាំងពីរនេះ ខុសគ្នាឆ្ងាយ ។

    អញ្ចឹងបានន័យថា ប្រព័ន្ធនយោបាយនេះ មិនដូចប្រព័ន្ធនយោបាយ ដែលពិភពលោក កំពុងប្រើ រាល់ថ្ងៃនេះទេ តែជាប្រព័ន្ធនយោបាយស្វ័យប្រវត្តិ បន្ទាប់ពីរៀបចំរួចហើយ វាអាចជួយណែនាំ ផ្លូវអ្នកដឹកនាំឱ្យទៅរក ភាពរីកចម្រើន ភាពយុត្តិធម៌ មានតុល្យភាព សង្គមនិងអំណាច ត្រឹមត្រូវ តាំងពិលើដល់ក្រោម គឺមិនចង់ឱ្យ អ្នកដឹកនាំពិបាក រិះរកមធ្យោបាយ ហួសហេតុពេកទេ បានន័យថា “ច្បាប់គ្រប់គ្រងអ្នកដឹកនាំ តែមិនមែនអ្នកដឹកនាំ គ្រប់គ្រងច្បាប់ទេ!” នេះហើយដែលហៅថា ប្រព័ន្ធនយោបាយថ្មី ឬ PEEHS05 នោះ ! តើអាចយល់និងជឿបានទេ ?

    ចូលចិត្ត

  6. សន្តិសុខ គឺមាន “សន្តិ ប្រែថា សេចក្ដីសាន្តត្រាណ”​និង “សុខ ប្រែថា សប្បាយងាយស្រួល”។​ ដូចនេះសន្តិសុខ គឺស្ថានភាពស្ថានការណ៍ មានការស្ងប់ស្ងៀមសប្បាយគ្មានការភ័យព្រួយ។ សន្តិសុខសង្គម គឺការរស់នៅក្នុងសង្គមដោយគ្មានទំនាស់ទាស់គ្នា រស់ចែកគ្នារស់តាមពុទ្ធដំបូន្មាន!​
    នេះជាយោបល់ខ្ញុំខ្មែរនៅបរទេស

    ចូលចិត្ត

    • ត្រឹមត្រូវតាមការវែកញែកបកស្រាយសេចក្តី នៃន័យនៃពាក្យសន្តិសុខ ជាផ្នែកមួយចំពោះ ពាក្យសន្តិសុខ តែសន្តិសុខនៅទីនេះសំដៅ ទៅលើការរក្សាការពារឱ្យមានសេចក្តីសុខ ដូចប៉ូលិស ទាហាន តម្រួត ឬក្រុមរក្សា សន្តិសុខ ជាដើម៕៚…

      ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s